អ្នកគាំទ្រគូនេះមិនតិចទេ! Mookda បង្ហាញថាខ្លួនមានទំនាក់ទំនងជ្រាលជ្រៅជាមួយនឹងHussawee !

ចំពោះគូសម្ដែងដែលកំពុងតែទទួលបានប្រជាប្រិយភាពខ្ពស់ក្នុងពេលនេះ Hussawee និង Mookda Narinrak បានធ្វើឱ្យហ្វេនមានការរំភើបចិត្តជាខ្លាំងនិងចង់ឱ្យពួកគេក្លាយជាគូស្នេហ៍ក្រៅឆាក។ ថ្មីៗនេះដែរ Mookda ក៏បានប្រាប់ទៅកាន់ខាងកាសែតថាពួកគេនៅជាមិត្តភក្ដិនៅឡើយទេ ហើយមានតែចាំមើលថាទៅខាងមុខនឹងក្លាយជាអ្វីឱ្យពិតប្រាកដ។

 ចំណែកឯខាង Hussawee ក៏បានប្រាប់ថាខ្លួនចូលចិត្តលេងជាមួយMookda ដូចជាលួចថើបថ្ពាល់ជាដើម តែយ៉ាងណាក៏ពួកគេពេលនេះគ្រាន់តែមានឋានៈជាមិត្តភក្ដិប៉ុណ្ណោះ។ សម្រាប់ថ្ងៃបញ្ចប់ការសិក្សារបស់Mookdaវិញ គេឃើញHussawee ទិញផ្កាយកទៅឱ្យធ្វើឱ្យគេគិតពីទំនាក់ទំនងជ្រាលជ្រៅរបស់អ្នកទំាងពីរ។ តែ​Hussawee ក៏បញ្ជាក់ថាមកពីខ្លួនមិនដឹងថាទិញអ្វីសម្រាប់ជាកាដូសម្រាប់ថ្ងៃពិសេសបែបនេះ ទើបលោកសម្រេចចិត្តទិញផ្កាឱ្យម្ដងទៅ។
After Footer (Active) - damrei Mr1 Zone2

Eriya