ចាប់អារម្មណ៍ដាក់ពាក្យបាន! James Ma ប្រកាសក្ដែងៗថាសម្រស់មិនសំខាន់ទេតែសំខាន់ត្រូវតែឆ្លាត!

ដោយតារាថៃជាច្រើនរូបសុទ្ធតែមានគូដោយបើកជំហរ ឬលាក់លាម ចំពោះ តារាប្រុសវ័យក្មេង James Ma ប្រកាសប្រាប់ថាខ្លួននៅsingle ១០០%តែម្ដង។ តារាប្រុសរូបប្រលូកសិល្បៈតាំងពីរក្មេងហើយក៏មាននូវការងារល្បីៗច្រើនរាប់មិនអស់ និងធ្វើឱ្យមានហ្វេនៗជាច្រើននាក់លង់មិនតិចទេ។ ថ្ងៃនេះដែរ គេក៏នាំគ្នាពិភាក្សារឿងក្នុងចិត្តរបស់កម្លោះសង្ហារូបនេះវិញបានដោយហេតុតែមនុស្សជុំវិញខ្លួនសុទ្ធតែមានគូអស់ហើយ ។

លោកក៏បានប្រាប់ថាខ្លួនពេលកំពុងតែធ្វើការស្គាល់ចិត្តថ្លើមជាមួយនឹងនារីខ្លះតែមិនទាន់ចេញជាលទ្ធផលពិតប្រាកដអ្វីនោះទេ។ មិនតែប៉ុណ្ណោះ លោកក៏និយាយពីប្រភេទមនុស្សស្រីដែលខ្លួនចូលចិត្ត ដែលនាងជានារីជនជាតិថៃហើយមិនផ្ដោតសំខាន់ទៅលើរូបរាងទេតែត្រូវតែឆ្លាត។ ចំណែកអាយុវិញមិនជាបញ្ហានោះទេសំខាន់អាចចុះសម្រុងជាមួយគ្នាបានស្រួល។
After Footer (Active) - damrei Mr1 Zone2
Eriya