ល្បីមិនធម្មតា! Bright និងBaifern លើកពានតារាសម្ដែងដែលមានប្រជាប្រិយភាពបំផុតក្នុងបណ្ដាញសង្គមរបស់ THAILAND ZOCIAL AWARDS 2022

នៅពេលដែលដល់ពេលប្រកាសពានរង្វាន់សម្រាប់ពិធីប្រកាស THAILAND ZOCIAL AWARDS 2022 ធ្វើឱ្យហ្វេនៗជាច្រើនមានការរំភើបចិត្តនិងគាំទ្រដល់តារាដែលខ្លួនពេញចិត្ត។ ទន្ទឹមនឹងនេះដែរ គេក៏បានឃើញតារាដ៏ល្បីចំនួនពីររូបដែលទទួលបានពានរង្វាន់ប្រជាប្រិយភាពខ្ពស់ក្នុងបណ្ដាញសង្គម ដោយក្នុងនោះគឺតារាប្រុសកំពុងតែមានប្រជាប្រិយភាពខ្ពស់  Bright Wachirawit  និងតារាសម្ដែងស្រី Baifern Pimchanok។

ដូចដែលបានដឹងហើយថា Bright បានក្លាយជាតារាប្រុសថៃដែលមានអ្នកfollowerច្រើនជាងគេបំផុតហើយមិនត្រឹមមានតែហ្វេនថៃនោះទេ ក៏មានហ្វេនមកពីប្រទេសផ្សេងៗក្នុងអាស៊ីផងដែរ។ ចំណែកឯ Baifern វិញ មានការងារល្អៗ និងល្បីជាច្រើនដោយមិនថានាងសម្ដែងក្នុងរឿងណានោះទេគឺរឿងនោះតែងតែមានអត្រាអ្នកមើលខ្ពស់ទាំងផ្នែកភាពយន្ត និងរឿងភាគផងដែរ។
Eriya