ស្នេហាអាថ៌កំបាំងត្រូវបានលាតត្រដាង! ហ្វេនៗនាំគ្នារិះគន់ Jackson Wang ដែលលាក់បាំងខ្លួនថានៅsingle!

តារាប្រុស KPOP សញ្ជាតចិន Jackson Wang ដែលកម្រមានព័ត៌មានអាស្រូវពាក់ព័ន្ធនឹងជីវិតស្នេហាខ្លួនតាំងពីចូលប្រលូកវិស័យសិល្បៈមករហូតមកដល់បច្ចុប្បន្នក៏បានធ្វើឱ្យគេមានការភ្ញាក់ផ្អើលជាខ្លាំង។ ថ្មីៗនេះ ខាងPaparazziក៏ចាប់បាន Jackson កំពុងតែមានទំនាក់ទំនងស្នេហាជាមួយតារាKpopស្រីវ័យក្មេងស្រករក្រោយរបស់ក្រុម G-IDLE ដែលនាងក៏ជាជនជាតិចិនមួយរូបដែរគឺកញ្ញា​Yuqi។ នៅក្នុងរូបនោះដែរ គេបានបញ្ជាក់ថា Jackson បានឱ្យតៃកុងឡានរបស់ខ្លួនទៅយកYuqiមកផ្ទះរបស់ខ្លួនហើយគេក៏ឃើញថានាងសំងំនៅផ្ទះរបស់Jackson អស់មួយយប់។

រហូតព្រឹកឡើងគេក៏ឃើញថា Yuqi បានចេញពីផ្ទះJackson វិញជាមួយនឹងបាច់ផ្កាដ៏ស្រស់ស្អាតមួយបាច់ហើយឡើងឡានដែលមានតៃកុងឡានដដែរ។ ហ្វេនៗពេលនេះដែរ ក៏មានការរំជើបរំជួលព្រោះគិតថាអាយដលរបស់ខ្លួននៅsingle នៅឡើយដោយអ្នកខ្លះបានចោទថាJackson បានបោកលើការទុកចិត្តពួកគេ ឯអ្នកខ្លះទៀតក៏រំភើបចិត្តដែលអាយដលរបស់ខ្លួនទីបំផុតចាកចេញពីភាពsingle ហើយ។

Eriya