នៅមានអ្នកថាអាក្រក់ទៀតអត់? តួឯកស្រីជើងចាស់នាង Tangmoo Nida បង្ហាញមុខមាត់រូបសម្រស់ជាមួយរូបភាពកាលពីថ្មីៗនេះ រូបថ្ងៃសម្រាកលំហែរដើរកំសាន្ដទេសភាពបៃតងខ្ចីក្នុងឈុតប៊ីគីនីក្រោមកំដៅថ្ងៃ។
ដោយតារាស្រីនាង Tangmoo មួយរយះពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រូបនាងទទួលបានការរិះគន់ជាបន្ដបន្ទាប់ថាសម្រស់មុខកែកុនច្រើនពេក កែយូរឡើងកាន់តែមិនស្អាត ធ្វើឲប៉ះពាល់ដល់អាជីពជាអ្នកសម្ដែងរបស់នាងជាខ្លាំងផងដែរ។ ក្នុងកំឡុងពេលដែលនាងកែមុខខុសធ្វើឲវៀចនិងហើមធំជើងមុខ ជាកំឡុងពេលដែលនាងមានការពិបាកចិត្តខ្លាំងហើយកាងារសម្ដែងនាងក៏រងការរិះគន់ជាបន្ដបន្ទាប់និងធ្លាក់ចុះជាងមុន។ ពេលនេះជីវិតរបស់នាងប្រសើរឡើងហើយ ទាំងរូបសម្រស់ក៏ត្រលប់មកស្រស់ស្អាតជឿជាក់ឡើងវិញ ទាំងជីវិតគូក៏មានក្ដីសុខនិងមានពេលសម្រាកលំហែរជាមួយខ្លួនឯងច្រើនផងដែរ។ រូបភាពថ្មីៗនេះក្នុងបណ្ដាញសង្គមរបស់នាងបានបង្ហោះពីសកម្មភាពថ្ងៃលំហែរកាយនៅកន្លែងដែលមានបរិយាកាសយ៉ាងស្រស់ស្រាយព្រមជាមួយសម្រស់ដែលត្រលប់មកភាពស្រស់ស្អាតវិញហើយ។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ