ពិតណាស់ពីមួយថ្ងៃទៅមួយថ្ងៃតារាកំប្លែងស្រីល្បីឈ្មោះអ្នកនាង ខ្ញុង កាន់តែមមារញឹកខ្លាំង មិនថាការងារសិល្បៈឬក៏មុខរបររកសុីរបស់ខ្លួននោះទេ។
យ៉ាងណាមិញថ្មីៗនេះ អ្នកនាងបានធ្វើឲ្យមហាជនជាច្រើនភ្ញាក់ផ្អើល បន្ទាប់ពីគ្រប់គ្នាបានឃើញអ្នកនាង បង្ហោះរូបភាពជាមួយនិងឪពុករបស់ខ្លួនក្នុងសកម្មភាពជូនកាដូជារថយន្តទំនើបមួយគ្រឿងនិងអមជាមួយសាររៀបរាប់មួយឃ្លារថា៖
«វាមិនច្រើនទេបើប្រៀបធៀប ទៅនឹងគុណបំណាច់ដ៏មហាធំធេងដែលលោកបានផ្តល់កំណើតឲ្យកូន កូនធ្លាប់សន្យាក្នុងចិត្តកូនរួចហើយ ថាពេលដែលកូនរឹងដៃរឹងជើងកូននឹងប្រើដៃជើងទាំងគូរបស់កូន ដែលលោកបានផ្តល់ឲ្យ ឲ្យមានតម្លៃបំផុតនិងចិញ្ចឹមថែរក្សាប្អូនៗ ដូចដែលលោកធ្លាប់បីបាច់ថែក្សាកូនអញ្ចឹងដែរ សូមឲ្យប៉ាមានក្តីសុខចម្រុងចម្រើន រកស៊ីមានបាន មានសុខភាពល្អ និងអាយុវែងដើម្បីឈរមើលពីភាពជោគជ័យរបស់កូនបន្តទៀតណាប៉ា ក្តីស្រលាញ់ចេញពីចិត្តព្រះរស់របស់កូន»។
តាមរយៈសារនេះបានធ្វើឲ្យមហាជនជាច្រើនសរសើរដ៏ទឹកចិត្តអ្នកនាង ខ្ញុង ដែលខិតខំប្រឹងប្រែងដើម្បីទិញរថយន្តទំនើបជូនឪពុកបានសម្រេច៕
អត្ថបទដោយ៖សុីវលី