មិនគួរឲ្យជឿ! គ្រាន់តែចូលរួមកម្មវិធីនេះមួយ Yaya ទទួលបានតម្លៃខ្លួនរហូតដល់…………..!

ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ហើយតារាសម្ដែងថៃស្រីល្បីឈ្មោះកញ្ញា Yaya Urassaya ដែលតែងតែលេចមុខនៅក្នុងកម្មវិធីធំៗ មិនថាក្នុងប្រទេសឬក៏ក្រៅប្រទេសនោះទេ។

ជាក់ស្ដែងកាលពីពេលថ្មីៗនេះ Yaya បានទៅចូលរួមក្នុងកម្មវិធីមួយនៅខេត្តនគរភ្នំ ដោយការបង្ហាញខ្លួនលើកនេះ Yaya បានស្ថិតក្នុងការតុបតែងខ្លួន ខុសប្លែកពីរាល់ដង ក្នុងនោះនាងបានគ្រងឈុតសម្លៀកបំពាក់ បែបប្រពៃណី និងមានការតុបតែងខ្លួនតាមបែបបុរាណ រាំបួងសួង យ៉ាងល្វត់ល្វន់ ថ្វាយស្ដេចនាគរាជ ដែលជាប្រពៃណីទំនៀមទំលាប់ របស់ប្រជាជនថៃ។

តែអ្វីដែលធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើល គ្រាន់តែទៅចូលរួមសម្ដែងក្នុងកម្មវិធីនេះ ត្រឹមតែរយៈពេល ៣០នាទីប៉ុណ្ណោះ Yaya ទទួលបានប្រាក់កម្រៃរហូតដល់ទៅ ជិត១ម៉ឺនដុល្លារឯណោះ ហើយក្នុងនោះនាងបានយកប្រាក់ដែលទទួលបានចំនួន៣ពាន់ដុល្លារបរិច្ចាគសម្រាប់អាហារូបករណ៍ដល់សិស្សានុសិស្ស នៅក្នុងខេត្តនគរភ្នំ នោះថែមទៀតផង ពិតជាគួរឲ្យសរសើរខ្លាំងណាស់៕

អត្ថបទដោយ៖សុីវលី