Crazy Rich Asian! គ្រាន់តែកន្លែងហាត់ប្រាណសោះ Pok Margie ចំណាយលុយជាង៧ខ្ទង់ដើម្បីសាងសង់!

គ្រួសារមួយដែលពោពេញទៅដោយភាពកក់ក្ដៅនិងគួរឱ្យស្រលាញ់ គឺគ្រួសាររបស់តារាស្រីល្បី Margie Rasri និងស្វាមី Pok ដែលមានកូនគួរឱ្យស្រលាញ់ពីរនាក់ Mika និងMiya ។ ពិសេសទៅទៀតនោះ គឺពេលឥលូវនេះផ្ទះថ្មីរបស់ពួកគេក៏បានសាងសង់ចប់ ហើយទាំងគ្រួសារក៏បានរើចូលនៅដែលមើលទៅមានសុមង្គលមែនទែន។ ថ្មីៗនេះ Pok Margie បានប្រាប់ទៅកាន់គ្រប់គ្នាខ្លួនចំនាយអស់ប៉ុន្មានទៅលើបន្ទប់ហាត់ប្រាណដែលមានអាងហែលទឹក ដែលចំនួនគឺរហូតដល់ 7លានបាតឯណោះ។

គ្រាន់តែដឹងពីតំលៃភ្លាមធ្វើឱ្យគេនាំគ្នាទៅមើលដល់ភាពទាន់សម័យរបស់ផ្នែកសំខាន់មួយនៃផ្ទះគឺអាងហែលទឹកដែលឌីហ្សាញ់ដូចជានៅសណ្ឋាគារផ្កាយ៥។ ព្រមទាំងមានទេសភាពនៅជិតទន្លេចៅផៃយ៉ាដែលធ្វើឱ្យមានអារម្មណ៏ស្រស់ស្រាយដូចធម្មជាតិ។ បន្ទាប់ហាត់នោះដែលពោពេញទៅដោយភាពទំនើបនិងស៊ីវិល័យដែល ឧបករណ៍និងសម្ភារៈសម្រាប់ហាតប្រាណគ្រប់ ហើយគេចំណាយលើជណ្ដើរយន្ត និងបន្ទប់ផ្សេងៗទៀតដែលសាកសមនឹងតម្លៃ១០ ប៊ីលានពិតមែន។

Eriya