តើឱ្យខាងស្រីសារភាពមុនឬយ៉ាងណា Bow ឆ្លើយតបនឹងសំណួរដដែលៗពីទំនាក់ទំនងខ្លួននិងAlek!

គូស្នេហ៍តារាដែលធ្វើឱ្យហ្វេនមានការចូលចិត្ត និងរំភើបចិត្តដោយសារតែភាពផ្អែមល្ហែមមិនចេះជិនណាយរបស់តារាស្រីកំពុងតែមានប្រជាប្រិយភាពខ្ពស់ Bow Maylada និងតារាប្រុស Alek Theeradeth។ ក្នុងនោះដែរក៏មានសំណួរជាច្រើនហេតុអ្វីបានជាគូទាំងពីរនេះមិនព្រមបើកជំហរទំនាក់ទំនងរបស់ខ្លួន ទើបក្នុងកម្មវិធីសម្ភាសន៍ថ្មីៗនេះគេក៏បានសួរសំណួរទាក់ទងនឹងរឿងមួយនេះដល់ Bow ផងដែរ។ ពិធីករបានសួរសំណួទៅកាន់ Bow ចំៗថាពេលណាទើបប្រកាសទំនាក់ទំនងដោយពិតប្រាកដរវាងខ្លួន និងAlek។

Bow ក៏ឆ្លើយទៅវិញត្រង់ៗថាតើនាងត្រូវសួរខាងប្រុសមុនឬយ៉ាងណា? ពេលនោះដែរ ពិធីករក៏បានទេទៅសួរ Alex ភ្លាមៗតែម្ដងថាហេតុអ្វីនៅមិនព្រមប្រកាសទំនាក់ទំនងខ្លួនជាសាធារណៈ? Alek ក៏ប្រាប់ថាខ្លួនចង់ផ្ដោតទៅលើរឿងការងារជាងហើយមិនចង់ឱ្យគេគិតតែរឿងស្នេហារបស់ខ្លួន។ ម៉្យាងវិញទៀត លោកក៏បានបន្តទៀតថាអ្នកដែលចាប់ផ្ដើមបែកគ្នាក៏ឆាប់អញ្ជឹងហើយមានតែសុំពេលវេលាបន្ថែមដើម្បីសិក្សាពីគ្នាឱ្យកាន់តែច្បាស់។
Eriya