ពិតណាស់បច្ចុប្បន្ននេះតារាថៃស្រីកូនកាត់-ដាណាម៉ាក នាងSririta Senjen កាន់តែជោគជ័យក្នុងវិស័យសិល្បៈ ជាហេតុធ្វើឲ្យនាងតែងតែបង្ហាញមុខក្នុងកម្មវិធីធំៗជាច្រើន។
យ៉ាងណាមិញប្រសិនបើងាកទៅចាប់អារម្មណ៍ពីជីវិតស្នេហារបស់តារាស្រីរូបនេះវិញ សព្វថ្ងៃនេះនាងពិតជាផ្អែមល្ហែមខ្លាំងណាស់ជាមួយនិងមិត្តប្រុស ហើយកាលពីពេលថ្មីៗនេះ មិត្តប្រុសនាងទើបតែលុតជង្គង់សុំនាងរៀបការថែមទៀតផង។
តែអ្វីដែលធ្វើឲ្យមហាជនគ្រប់គ្នាភ្ញាក់ផ្អើលនោះគឺ ថ្មីៗនេះមិត្តប្រុសរបស់តារាស្រីរូបនេះ ទើបតែសន្យាជាមួយនិងម្ដាយតារាស្រីរូបនេះថា នឹងមើលថែនាងអោយបានល្អជាទីបំផុត ធ្វើឲ្យនាងរំភើបចិត្តយ៉ាងខ្លាំង ហើយក្នុងនោះគ្រួសារទាំងសងខាងក៏មានគម្រោងរៀបចំកម្មវិធីមង្គលការអ្នកទាំងពីរឆាប់ៗនេះផងដែរ៕
អត្ថបទដោយ៖សុីវលី