មិនដឹងសោះថា Thanaerng ជាមិត្តភក្ដិរបស់ JENNIE សមាជិកក្រុមKPOP ល្បីបំផុតBLACKPINK

BLACKPINK Jennie កំពុងមមាញឹកក្នុងការផ្សព្វផ្សាយការសហការនាពេលខាងមុខរបស់នាងជាមួយ Gentle Monster នៅក្នុងការបង្ហោះ Instagram ។ Jennie បានដាក់លក់ប្រអប់ “Jentle Garden” ដែលជាប្រអប់ផ្កាឡាវេនឌ័រដ៏ធំដែលឆ្លាក់ជាភួង និងវ៉ែនតាពីcollection របស់ Jennie ។ នាង​បាន​ផ្ញើ​ប្រអប់​អំណោយ​ដ៏​ពិសេស​នេះ​ទៅ​កាន់​មិត្តភ័ក្តិ​ជា​ច្រើន​នាក់​របស់​នាង។

រួមទាំងសមាជិកក្រុម ហើយថ្មីៗនេះ តារាស្រីថៃដូចជា Thanaerng Kanyawee Song Muang ក៏ទទួលបានកាដូពិសេសនេះពី Jennie ផងដែរ។ បន្ទាប់ពីរូបថតមួយសន្លឹកនេះ ត្រូវបានបញ្ចេញ ក៏មានអ្នកគាំទ្រជាច្រើន បានចូលមក Comment និងច្រណែនដែលនាងទទួលបានកាដូរពី Jennie ។

 

Eriya