ធ្លាយរូបភាពទិដ្ឋភាពគេហដ្ឋាន Mint និងគូស្នេហ៍ ព្រោះតែ Margie នាំក្រុមគ្រួសារសម្រុកទៅលេង!!

សាងសង់រួចរាល់បានរស់នៅយ៉ាងស្រស់ស្អាតនិងសុខសាន្ដហើយ! ទិដ្ឋភាពគេហដ្ឋានរបស់តួឯកស្រីនាង Mint Chalida និងគូស្នេហ៍ ធំទូលាយខាងក្នុងប្រណិតខាងក្រៅពោរពេញដោយបរិយាកាសធម្មជាតិបៃតងស្រស់បំព្រង។

ដោយតារាស្រីនាង Mint បានទាក់ទងជាមួយគូស្នេហ៍អ្នកជំនួញវ័យក្មេងលោក Pupaa Tejanarong កូនប្រុសគ្រួសារសេដ្ឋីមួយក្នុងប្រទេសថៃ។ ទាំងគូទាក់ទងគ្នាជាសាធារណះមកជាច្រើនឆ្នាំដែរហើយ ទោះបីជាពេលនេះមិនទាន់បង្ហើបដំណឹងរៀបការថ្ងៃណា តែអ្នកទាំងពីរបានគិតគូសង់ផ្ទះក្នុងក្ដីស្រម៉ៃជាមួយគ្នារួចរាល់ហើយផងដែរ។ ដោយគេហដ្ឋានមួយគ្នានេះទុកសម្រាប់មកសម្រាកលំហែរកាយថ្ងៃទំនេរ នៅដាច់ឆ្ងាយពីប្រជុំជន កណ្ដាលធម្មជាតិស្រស់ស្អាតមានខ្យល់អាកាសបរិសុទ្ធ។ ថ្វីត្បិតតែផ្ទះមួយខ្នងនេះសង់ហើយយូរក្ដី តែតារាស្រីនាង Mint មិនដែលថតបង្ហោះសោះ ពេលនេះបានឃើញទិដ្ឋភាពដោយសារតែមិត្តសម្លាញ់គឺតារាស្រីនាង Margie Rasri នាំស្វាមីនិងកូនៗមកលេងដល់ផ្ទះផ្ដិតយករូបភាពតែម្ដង។

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ