Frung ទាក់ទងជាមួយសង្សាគេស្មានតែនៅជាមួយគ្នាបានយូរតែនៅទីបំផុតមិនដឹងថាទំនាក់ទំនងទៅជាយ៉ាងណា!

សម្រាប់តារាស្រី និងអ្នកគ្រូពេទ្យវ័យក្មេង Frung Narikul ត្រូវបានបណ្ដាញសង្គមរិះគន់យ៉ាងចាស់ដៃនៅពេលដែលខ្លួនជាគ្រូពេទ្យស្រីដែលដណ្ដើមសង្សារពីអ្នកដទៃ។ ទោះបីជាការពិតចេញមកថាមានការយល់ច្រលំខ្លះមែនតែនាងនៅតែមានការលើកទឹកចិត្តពីមិត្តប្រុសរបស់ខ្លួន លោកគ្រូពេទ្យកម្លោះ Mel Chayapat ។ អ្វីដែលធ្វើឱ្យគេចាប់អារម្មណ៍ម្ដងទៀត នោះគឺនៅពេលដែលគេឃើញថាអ្នកទាំងពីរមិនដែលចេញដំណឹង ឬផុសរូបជាមួយសោះទោះបីជាថ្ងៃvalentine ក៏ដោយ។

អ្នកនៅក្នុងបណ្ដាញសង្គមក៏សង្ស័យថាអ្នកទាំងប្រហែលជាមិននៅជាមួយគ្នាទៀតនោះទេ ដែលឃើញថាទំនាក់ទំនងដែលពោពេញដោយការយល់ច្រលំ និងការដណ្ដើមគ្នាដូចក្នុងរឿងភាគថៃ។ គេមានតែរងចាំមើលដំណឹងថានឹងមានអ្វីបន្តទៀតសម្រាប់គូគ្រូពេទ្យមួយគូនេះ។
Eriya