Baifern សរសេរសារដ៏ឈឺចាប់លាមិត្តសម្លាញ់ Tang Mo ជាលើកចុងក្រោយ!

រឿងជាអកុសលមួយត្រូវបានកើតឡើងចំពោះតារាស្រី Tang Mo Pataridaបន្ទាប់ពីនាងធ្លាក់ពីលើទូក ហើយលិចក្នុងទឹកទន្លេក្រោមស្ពាន Rama 7 នៅវេលាម៉ោង ១០ និង ៣០ នាទីយប់ ថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ៦៥ កន្លងទៅ។ បន្ទាប់ពីការខិតខំស្វែងរកអស់រយៈពេល៣៦ម៉ោង ទីបំផុតគេក៏បានរកឃើញសាកសពរបស់នាងនៅក្នុងទនេ្លចៅផាយ៉ា។ រឿងនេះដែរ បានធ្វើឱ្យមានការរំជួលចិត្តជាខ្លាំងពីសំណាក់ប្រជាជនថៃ និងតារាថៃ ដែលTang Mo ជាតារាដែលមានទេព្យកោសល្យហើយក៏ទទួលបានស្រលាញ់រាប់មិនអស់។ ទន្ទឹមនឹងនេះ តារាសម្ដែងមួយចំនួនបានបង្ហោះសារកាន់ទុក្ខ និងចូលរួមសោកស្ដាយក្នុងការបាត់បង់ជីវិតទាំងវ័យក្មេងបែបនេះ។

ក្នុងនោះដែរ​ តារាស្រី Baifern Pimchannok ក៏បានបង្ហោះសារវែងមួយនៅក្នុងIGរបស់ខ្លួនដែលក្នុងនោះបង្ហាញពីការឈឺចាប់ដែលបាត់បង់មិត្តភក្ដិសម្លាញ់ ព្រមទាំងធ្វើការបន់ស្រន់ឱ្យTang Mo ទៅកាន់សុគត្តិភពផងដែរ។ ដោយសារនាងនឹងTang Moធ្លាប់មានកម្មវិធីជាមួយគ្នាច្រើនដែលធ្វើឱ្យទំនាក់ទំនងរបស់អ្នកពីរជិតស្និទ្ធខ្លាំងហើយTang Moក៏ជាមនុស្សរស់រាយនិងសប្បាយៗកំប្លែងៗធ្វើឱ្យពួកគេបានក្លាយជាមិត្តភក្ដិល្អនឹងគ្នា។
Eriya