តើនរណាប៉ះពាល់ទូរសព័្ទដៃ Tang Mo! រឿងក្ដីនេះមិនមែនធម្មតាទេជារឿងចៃដន្យ ឬមានគម្រោង!

ប្រជាជនថៃទូទាំងប្រទេសកំពុងតាមដានការស្វែងរកតារាសម្ដែងស្រី Tang Mo ដែលបានបាត់ទូកនៅកណ្តាលទន្លេចៅប្រាយ៉ា កាលពីយប់ថ្ងៃទី២៤ ខែកុម្ភៈហើយត្រូវបានគេរកឃើញសាកសពនៅថ្ងៃនេះ។ ថ្មីៗនេះ វាបានក្លាយជាបញ្ហាដ៏ចម្រូងចម្រាសមួយ នៅក្នុងពិភពអនឡាញនៅពេលដែលអ្នកលេងអ៊ីនធឺណិតជាច្រើនបានកត់សម្គាល់ឃើញ Instagram Melonp.official របស់Tang Mo មានលក្ខណៈមិនប្រក្រតី!! វាត្រូវបានគេរកឃើញថារូបភាពមួយចំនួនត្រូវបានលុបចេញពី ពី​មុន​ពេល​កើតហេតុ មាន​ចំនួន ២.៣០៦ ផុស ឥឡូវ​មាន ២.៣០០ ផុស (គិត​ត្រឹម​ម៉ោង ១ និង ៣០ នាទី​រសៀល)។

ចំពោះ​ការ​លុប​ Instagram វិញ​នោះ ម្ដាយរបស់ Tang Mo បាន​បង្ហើប​ថា នាង​ទើប​តែ​ទទួល​បាន​ទូរសព្ទ​Tang Mo ​កាល​ពី​យប់​មិញ ត្រឡប់​ទៅផ្ញើនូវនឹង​មេដោះ​វិញ។ បញ្ជាក់​ថា​ម្ដាយ​មិន​លុប​រូប​ឬ​បើក​IGរបស់Tang Mo ហើយ​មិន​ជឿ​ថា​មេដោះ​ប៉ះពាល់​ទូរស័ព្ទ​របស់​Tang Moនោះដែរ។ រឿងនេះបានធ្វើឱ្យគេមានការសង្ស័យជាខ្លាំងថានរណាជាអ្នកប៉ះពាល់IGរបស់Tang Mo ហើយរូបភាពអ្វីឱ្យពិតប្រាកដដែលត្រូវបានលុបចោល។
Eriya