រឿងភាគថ្មីគូនេះប៉ះគ្នា តួឯកស្រីនាង Mai និងតួឯកប្រុសលោក Push ស្អាតសង្ហារទាំងគូ!!

ស្រីស្រស់ប្រុសស្អាតប៉ះគ្នាហើយរឿងនេះ តួឯកប្រុសលោក Push Puttichai និងតួឯកស្រីនាង Mai Davika ចាប់ដៃគូសម្ដែងរួមគ្នាក្នុងរឿងភាគថ្មី រឿងនេះទាំងស្វីតទាំងកំប្លែងលាយកំសត់។

រឿងដែលតារាទាំងពីរសម្ដែងរួមគ្នាលើកនេះមានចំណងជើងថា จังหวะหัวใจนายสะอาด You Are My Heart Beat ជាសាច់រឿងបែបយុវវ័យទាន់សម័យមានស្នេហ៍ក្នុងរឿងធ្វើការ ទាំងអ្នកសម្ដែងនិងឈុតសម្លៀកបំពាក់ក្នុងរឿងសុទ្ធតែសម្រិតសម្រាំងស្អាតៗ។​ ហើយម្យ៉ាងទៀតទាំងលោក Push និង Mai សុទ្ធតែជាអ្នកសម្ដែងជើងចាស់លេងរឿងរាប់មិនអស់ ដូចនេះស្នាដៃមកសម្ដែងរួមគ្នារបស់អ្នកទាំងពីរលើកនេះធ្វើឲអ្នកគាំទ្រទន្ទឹងរង់ចាំទស្សនាផងដែរ។ តោះមកមើលឈុតខ្លីៗជាមួយវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ