“ព្រះអាទិត្យលិចដើម្បីរះម្ដងទៀត” សារចុងក្រោយដ៏ចម្លែករបស់Tang Mo ធ្វើឱ្យគេសង្ស័យថានាងចង់បង្ហើបអ្វីម្យ៉ាង!

ធ្វើឱ្យកក្រើកពេញប្រទេសថៃ ដែលតារាស្រី Tang Mo Nida ត្រូវបានគេរកឃើញសាកសពអណ្ដែតបន្ទាប់ពីបានបាត់ខ្លួនទៅអស់រយៈពេល៣៦ម៉ោង។ រឿងនេះបានធ្វើឱ្យគេមានការឆ្ងល់និងនៅតែអាថ៌កំបាំងដូចមានអ្វីម្យ៉ាងដែលគេមិនទាន់ដឹងដោយហេតុតែតារារូបនេះធ្លាក់ក្នុងទន្លេម្នាក់ឯងទាំងដែលធ្វើដំណើរជាមួយនឹងមិត្តភក្ដិទាំងហ្វូង។ ក្នុងនោះដែរ ក៏មានរឿងមិនប្រក្រតីជាច្រើនបានកើតឡើងដូចជាមិត្តភក្ដិដែលទៅជាមួយTang Mo មិនព្រមទៅជួបប៉ូលីសដើម្បីធ្វើការសាកសួរដើមហេតុ។

មិនតែប៉ុណ្ណោះ គេឃើញថាIGរបស់នាងត្រូវបាននរណាមិនប៉ះពាល់ដោយមានការលុបរូបមួយចំនួនចេញដែលមើលទៅធ្វើឱ្យគេមានការសង្ស័យជាខ្លាំង។ ជាងនេះទៅទៀតនោះ គឺនៅពេលដែលគេបានពិនិត្យទៅមើលសារចុងក្រោយដែលផុសក្នុងIGរបស់នាង ដោយក្នុងនោះបានដាក់ថា “The sun set to rise again” ដែលមានន័យថាព្រះអាទិត្យលិចដើម្បីតែរះម្ដងទៀត។ សារមួយនេះដែលបានធ្វើឱ្យគិតន័យជ្រៅដែលមានអាចទៅដល់អត្ថន័យថាស្លាប់ដើម្បីកើតម្ដងទៀតជាដើម។
Eriya