នរណាមិនស្រលាញ់បើឃ្យូតហ្មឹងៗ! កូនភ្លោះប្រុសស្រីរបស់ Ja Jittapa ចេះញញឹមរាយស្នេហ៍ដាក់កាមេរ៉ា!

សម្រាប់​កូនភ្លោះ​ប្រុស​ស្រីដែលកម្រនឹងមាន Nong Aub-Nong Aree របស់តារា​សម្ដែង​ល្បី​ប្រចាំ​ប៉ុស្ដិ៍​លេខ​៣ Ja Jittapa និងស្វាមីដែលផលិតកររឿងភាគល្បី លោក Ann កាន់តែធំឡើងកាន់តែឃ្យត! ថ្មីៗនេះ ម្ដាយ Ja បានបង្ហាញភាពគួរឲ្យស្រលាញ់របស់កូនទាំងពីរដែលមានអាយុ ៨ ខែ រួមជាមួយនឹងការប្រាប់ពីការអភិវឌ្ឍន៍របស់កុមារអាយុ ៨ ខែ អញ្ចាញធ្មេញកំពុងតែរមាស់។ ប៉ុន្តែនៅតែជាបេប៊ីធ្មេញមិនទាន់ចេញទេ រវាង ៦ទៅ៨ ខែ ដែលនៅពេលថតរូបទៅឃើញតែអញ្ចាញ។

អ្វីដែលធ្វើឱ្យគេទ្រាំពុំចង់តែចាប់ក្រញិចនោះគឺនៅពេលដែលកូនទាំងពីរញញឹមប្រឹមប្រិយដាក់កាមេរ៉ាដែលមើលទៅគួរឱ្យស្រលាញ់មែនទែនតែម្ដង។ ហ្វេនៗបានចូលទៅcomment និងLike រូបឃ្យូតៗរបស់កូន​Ja ហើយសង្ឃឹមថាបង្កើតកូនមកបានឃ្យូតអញ្ជឹងដែរ។

Eriya