មិនដែលមិនល្បីម្ដងណាទេ! Baifern ត្រូវបានគេសរសើរថាស្រស់ស្អាតខ្លំាងទោះបីជាតុបតែងខ្លួនសមញ្ញក៏ដោយ!

សម្រាប់​រឿង​ស្នេហា​-​រឿង​ភាគ​ក្នុង​សម័យ​សង្គ្រាម​លោក​លើក​ទី​២ មាន​ចំណង​ជើង​ថា “Tale of Ylang Ylang” ដែល​កំពុង​ពេញ​និយម​លើ Twitter ជា​រៀង​រាល់​សប្តាហ៍។ នេះជាការសម្ដែងលើកដំបូងជាមួយប៉ុស្ដិ៍លេខ៣ របស់តួឯកស្រីល្បីឈ្មោះ Baifern Pimchanok Luewisetspaiboon ក្នុងតួរឿង “ណាំ” ដែលជួបជាមួយតួឯកប្រុសNine Naphat ។ អ្នក​គាំទ្រ​រឿង​ភាគ​នេះ​មាន​ការ​ចាប់​អារម្មណ៍​ចំពោះ​ការ​សម្ដែង​ផ្លូវការ​របស់​អ្នក​ទាំង​ពីរ។

រួមទាំងសម្រស់របស់Baifern ដែលមកជាមួយម៉ូដសម្លៀកបំពាក់ សក់ តាំងពីនៅក្មេងភូមិ រហូតដល់ចូលវាំង វីរនារី ក្នុង “ស្ទីលស្អាតៗ” ដែលទាក់ទាញភ្នែក រហូតដល់ទទួលបានការកោតសរសើរឥតឈប់ឈរ ។ បូករួមជាមួយនឹងភាពសាកសមគ្នានិងការសម្ដែងរបស់តារាទាំងពីរបានធ្វើឱ្យរឿងនេះទទួលបានអត្រាទស្សនិកជនមើលខ្ពស់បំផុតប្រចាំសប្ដាហ៍។
Eriya