គូនេះសមគ្នាមិនណយទេ! Bright និងតួស្រីថ្មីក្នុងរឿង F4 Thailand នាំគ្នា flirt ជាសាធារណៈតែម្ដង!

ដោយសារតែរឿង F4 Thailand: Boy Over Flowers ដែលពេលនេះកំពុងចាក់ផ្សាយក្នុងប៉ុស្តិ៍ទូរទស្សន៍GMMTV បានទទួលនូវប្រជាប្រិយភាពដ៏ខ្លាំងដែលមិននឹកស្មានដល់ដោយមានតាមដានទស្សនាពីសំណាក់ហ្វេនៗក្នុងនិងក្រៅប្រទេស។ ទន្ទឹមនឹងនេះ គេក៏នាំគ្នាធ្វើការតាមដានតួស្រី និងតួប្រុសដែលសម្ដែងដោយ​ តារាប្រុសល្បីប្រចាំប្រទេស Bright Vachirawit និងតារាស្រីថ្មីទើបនឹងប្រឡូកសិល្បៈ Tu Tawan ។

អ្នកទាំងពីរក៏បានធ្វើការចូលរួមសម្ភាសន៍ផ្ទាល់នៅក្នុងប៉ុស្តិ៍GMMTV ដែលមានការlive stream ដែលមានអ្នកមើលរាប់សែននាក់។ ក្នុងនោះដែរ ពួកគេក៏បានធ្វើការលែងហ្គេមមួយចំនួនហើយក៏នាំគ្នាសរសើរគ្នាទៅវិញទៅវិញពីសមត្ថភាពក្នុងការសម្ដែង និងដាក់មនោសញ្ចេតនា។ អ្វីដែលធ្វើឱ្យគេចាប់អារម្មណ៍នោះគឺអ្នកទាំងពីរតែងតែខ្សឹបខ្សៀវគ្នាហើយពេលខ្លះក៏បង្ហាញកាយវិការស្និទ្ធស្នាលនិងលេងសើចជាមួយគ្នាយ៉ាងជិតស្និទ្ធ។
Eriya