ទីបំផុតអ្នកចាត់ការផ្ទាល់របស់ Tangmo ដែលជាសាក្សីឃើញផ្ទាល់ភ្នែកចេញមកសារភាពហើយ!

រឿងដែលមិនគួរឱ្យនឹកស្មានមួយបានកើតឡើងថ្មីនេះគឺនៅពេលដែលតារាស្រីល្បី Tang Mo Nida ត្រូវបានគេរកឃើញសាកសពអណ្ដែត បន្ទាប់ពីនាងធ្លាក់ពីលើទូកហើយលិចក្នុងទឹកទន្លេក្រោមស្ពាន Rama 7 ។ រឿងនេះបានធ្វើឱ្យគេមានការឆ្ងល់ដែលមានរឿងមិនប្រក្រតីជាច្រើនបានកើតឡើងដូចជាមិត្តភក្ដិដែលទៅជាមួយTang Mo និងអ្នកចាត់ការផ្ទាល់មិនព្រមទៅជួបប៉ូលីសដើម្បីធ្វើការសាកសួរដើមហេតុ។ ទន្ទឹមនឹងនេះ សំណាក់មហាជនក៏បានទាមទារឱ្យអ្នកចាត់ការផ្ទាល់និងមិត្តភក្ដិរបស់Tangmo ចេញមុខមកនិយាយពីដើមហេតុដែលកើតមានឡើងឱ្យបានច្បាស់គឺមិនអាចសំងំយករួចខ្លួនបែបនេះនោះទេ។

ក្នុងនោះដែរ អ្នកចាត់ការផ្ទាល់របស់ Tangmo ក៏បានចេញមុខមកបកស្រាយខ្លួន Tangmo និងក្រុមមិត្តភក្ដិបានណាត់គ្នាញ៉ាំអីហើយពេលនោះដែរTangmo ក៏ស្រាប់តែចង់បទជើងតូច។ Tangmo ក៏បានដើរទៅខាងក្រោយទូករួមជាមួយនឹងអាវធំដើម្បីរុំ ចំណែកនាងនឹងមិត្តភក្ដិក៏ថតរូបលេងនៅខាងមុខទូក។
ក្រោយមកក៏លឺសម្លេង ពេលដែល Tangmo ធ្លាក់ចូលទឹកដោយពេលនោះដែលគេក៏រកវិធីព្យាយាមជួយ Tangmo តែក៏មិនបានសម្រេច។ នាងក៏បានប្រាប់ថាសុំទោសផងដែរ ខណៈពេលនោះនាងនិងមិត្តភក្ដិម្នាក់ទៀតមិនបានចេញមុខបកស្រាយដោយសារតែស្លន់ស្លោរពិបាកក្នុងការនិយាយទើបពន្យាពេលមកដល់ពេលនេះ។
Eriya