ធ្លាប់ជាមិត្តភក្ដិតាំងពីប្រលូកសិល្បៈដំបូង Aum បង្ហោះសារកាន់ទុក្ខ Tangmo ទាំងមិនដាច់អាល័យ!

កំពូលតារាស្រី Aum Patcharapa Chaichua បានបង្ហោះរូបភាពជាមួយសារចូលរួមរំលែកទុក្ខដល់ Tangmo Nida ដែលបានទទួលមរណភាពក្នុងឧបទ្ទវហេតុធ្លាក់ទូកនៅកណ្តាលទន្លេចៅប្រាយ៉ា កាលពីថ្ងៃទី២៤ ខែ ។ នៅក្នុងសារនោះដែរ Aum ក៏បានរាយរាប់ថា Tangmo ប្រាប់ទៅអ្នកចាត់ផ្ទាល់របស់Aum ថាចង់មកsurprise ថ្ងៃខួបកំណើតរបស់Aum ដែលជិតមកដល់ពេលឆាប់ៗនេះ ។ Aum ក៏បានរាយរាប់យ៉ាងកំសត់ថាមិនយូរតែដែលយើងអាចមកជួបគ្នា ហើយសូមឱ្យTangmo ទៅកាន់សុខគតិភពចុះ ម្នាក់ៗគឺនៅតែនឹក និងដក់ទុកក្នុងការចង់ចាំជារៀងរហូតទៅ។

ភា្ជប់ជាមួយនឹងសារមួយនេះដែរ​ Aum បានបង្ហោះនូវរូបភាពកាលពីនៅក្មេងៗរបស់ខ្លួន និងTangmo ដែលពេលនោះគឺមាននាង Tangmo និងមិត្តភក្ដិមួយក្រុមដើរលេងជាមួយគ្នានៅប្រទេសកូរ៉េ។ ហ្វេនៗក៏នាំគ្នាចូលទៅcomment រំលេកទុក្ខនិងបង្ហាញភាពសោកសៅដែលបាត់បង់តារាស្រីមួយរូបដែលមានទាំងសម្រស់និងទេព្យកោសល្យ។
Eriya