កាន់តែគួរឱ្យសង្ស័យ! មិត្តភក្ដិរបស់Tangmo ចេញមុខបកស្រាយថាហេតុអ្វីខ្លួនមិនជួយភ្លាមពេលឃើញធ្លាក់ទឹកនៅនឹងមុខ !

ករណី Tangmo Nida ធ្លាក់ពីលើទូក ហើយទទួលមរណភាពទាំំងវ័យក្មេង ធ្វើឱ្យការងឿងឆ្ងល់ជាច្រើន ហើយចង់ឱ្យមិត្តភ័ក្តិនៅលើទូកទាំង៥នាក់ ស្ថិតក្នុងហេតុការណ៍នោះ មកប្រាប់ការពិតអំពីអ្វីដែលបានកើតឡើងពិតប្រាកដ។ ប៉ូលីសបានអញ្ជើញ អ្នកគ្រប់គ្រងផ្ទាល់ខ្លួនរបស់ Tangmo និង San Wisapat Manomairat ដែលជាមិត្តភក្ដិនៅលើទូក មកសាកសួរបន្ថែម។ នៅ​ខាង​San ដែលជាមិត្តភក្ដិ បាន​និយាយ​ថា មុនពេលកើតហេតុ Tangmo ដើរទៅបត់ជើងតូចនៅខាងក្រោយទូក តែក៏មិនចាប់អារម្មណ៍ឬ​និយាយ​អ្វី​ទាំង​អស់ ព្រោះ​ពេល​នោះនាងកំពុងតែដេកមើល​ទូរសព្ទ​ដៃ។

ក្នុងលក្ខណៈធម្មតា ទូកមិនបើកលឿនទេ ពេល​Tangmo ក្រោក​ឡើងទប់លំនឹងមិនជាប់​ក៏​រអឹល​ជើង​ធ្លាក់​ចូល​ទឹក។ ពួកខ្ញុំក៏បានស្រែក​ខ្លាំងៗ​ថា Mo ធ្លាក់​ចូល​ទឹកហើយ​អ្នក​បើក​ទូក​ក៏​ប្រញាប់​មក​ជួយតែជួយមិនបាន។ ហើយខ្លួននាងផ្ទាល់ក៏មានការលំបាកក្នុងការទប់លំនឹងនៅលើទូក។  ក្រោយ​ពេល​កើតហេតុ នាង​បាន​ទូរស័ព្ទ​ទៅ​សមត្ថកិច្ច​ដែល​អាច​ជួយ​បាន​បានហើយ​ហៅ​មិត្តភក្តិ​ស្គាល់គ្នា​ឱ្យ​ជួយ ។
នាងក៏មានភស្តុតាងនៃរាល់ការហៅចេញនៅក្នុងទូរសព្ទ័ តែរងចាំយ៉ាងយូរទម្រាំតែអ្នកសង្រោះមកដល់ ។ នៅពេលដែលអ្នកសង្គ្រោះមកដល់ ក៏សាកសួរតែព័ត៌មានរបស់អ្នកបាត់ខ្លួន មិនគិតតាមរកឱ្យលឿនៗទេ ជីវិតរបស់មនុស្សលង់ទឹកគឺសំខាន់ជាង។
Eriya