រាប់អានមិត្តភក្ដិខុសហើយ! អ្នកចាត់ការនិយាយយ៉ាងឡូយថាTangmo ស្លាប់ទៅនាងក៏បាត់បង់ចំណូលដែរ!

បន្ទាប់ពីមានការទាមទារពីសំណាក់ប្រជាជនថៃរាប់លាននាក់ អ្នកចាត់ការ និងមិត្តភក្ដិរបស់ Tangmo Nida ឱ្យចេញមុខបកសា្រយរឿងក្ដីដែលកើតមានឡើងដោយសឹងតែមិនគួរឱ្យជឿ និងមានអាថ៌កំបាំងរាប់មិនអស់។ ជនទីមួយដែលគេសង្ស័យបំផុតនោះគឺអ្នកចាត់ការផ្ទាល់របស់ Tangmo ដោយអ្វីដែលនាងបកស្រាយនៅក្នុងកិច្ចសន្និសិតកាសែតថ្ងៃនេះគឺមិនសមទាល់តែសោះ។ នាងប្រាប់ថាពេលដែលកើតហេតុនាងមិនតេរប្រាប់គួ្រសាររបស់Tangmoដោយសារតែនាងគិតថាមិនសំខាន់នោះទេ ព្រោះម៉ាក់នាងមិនមែនអ្នកជ្រមុជទឹកទោះប្រាប់ក៏អត់ប្រយោជន៍។

សម្ដីមួយទៀតដែលនាំឱ្យអ្នកស្ដាប់ពុះកញ្រោ្ជលនោះគឺនាងនិយាយយ៉ាងឡូយថាកុំនាំគ្នាចេះតែចោទនាង ព្រោះគិតមើលទៅបើTangmo ស្លាប់ទៅនាងក៏បាត់បង់នូវប្រភពចំណូលមួយដែរ។ លើសពីនេះទៅទៀត នៅពេលដែលគេនាំគ្នាស្វិតស្វែងតាមរកTangmo នោះនាងបែរជានិយាយថានាងហត់នឿយហើយត្រលប់ទៅផ្ទះដោយបើកឡានរបស់Tangmo ដើម្បីទៅជួបកូន និងងូតទឹកសម្រាក ហើយរងចាំដំណឹងនៅផ្ទះ។
Eriya