ម្ដាយរបស់Tangmo ជួបនឹងការគម្រាមគំហែងក្រោយពីដឹងដំណឹងថាកូនខ្លួនត្រូវបានគេធ្វើបាបនៅលើទូក!

ករណី Tangmo Nida ធ្លាក់ពីលើទូក ហើយទទួលមរណភាពទាំំងវ័យក្មេង ធ្វើឱ្យរំជើបរំជួលពេញផ្ទៃប្រទេស។ បន្ទាប់ពីមានការតាមដានជាច្រើនថ្ងៃមក គេក៏បានតម្រុយមួយចំនួនដែលចង្អុលទៅកាន់ក្រុមមិត្តភក្ដិរបស់Tangmoដែលនៅលើទូកនោះ។ ម្ដាយរបស់Tangmoបានទទួលសារសម្ងាត់ថាTangmo​ត្រូវបានគេធ្វើបាបនៅលើទូក ដោយអាចពាក់ព័ន្ធនឹងផ្លូវរឿងបំពានផ្លូវភេទ។

មិនតែប៉ុណ្ណោះ មិត្តភក្ដិដែលលើទូកមួយក្រុមនោះគឺមិនមានម្នាក់ណាដែលមិត្តជិតស្និទ្ធរបស់Tangmoស្គាល់ម្នាក់ឡើយ ក្រៅពីអ្នកចាត់ការ។ បន្ទាប់មកថ្មីៗនេះដែរ ម្ដាយរបស់Tangmoស្រាប់តែទទួលបានសារគម្រាមគំហែងដែលជាសៀវភៅមានគូសគំនូសគ្រវែងគ្រវ៉ាម ព្រមទាំងឌីសដែលបង្កប់ន័យគំរាមមិនឱ្យនិយាយអ្វីដែលបានដឹងជាសាធារណៈ។
Eriya