Kimberly ទៅបារាំងចោលប៉ុន្មានថ្ងៃសោះ Mark Prin ធ្វើខ្លួនកំសត់ទាក់ទាញការចាប់អារម្មណ៍!

គូស្នេហ៍​មួយ​គូ​ទៀត​ក្នុង​វិស័យ​សិល្បៈ​ដែល​មាន​មនុស្ស​ជា​ច្រើន​ចាប់អារម្មណ៍ខ្លាំង រវាងតួឯកប្រុសវ័យក្មេង Mak Prin Suparat និងគូស្នេហ៍តួឯកស្រី Kimberly Ann Voltemas។ ប៉ុន្តែថ្មីៗនេះ ហាក់បីដូចជាតារាប្រុស Mak Prin ដូចជាឯកាបំផុត បន្ទាប់ពីនាង Kimberly ត្រូវទៅហោះទៅប្រទេសបារាំងតែម្នាក់ឯងដើម្បីចូលរួមកម្មវិធី “Paris Fashion Week”។ ទន្ទឹមនឹងនេះដែរ Mark ក៏បានផុសរូបរបស់ខ្លួនម្នាក់ឯងនៅលើសាឡុងអានសៀវភៅដែលគេមើលមកដូចជាឯការណាស់។

 ទន្ទឹមនឹងការបញ្ជាក់ Caption ខ្លីថា Mood* ក្រោយមកក៏មានមិត្តភ័ក្តិដូច Bow Benjawan ចូលមក Comment ថាឯកា ហើយអ្នកគាំទ្រក៏ចូលមក Comment ពាក្យ​ឯកា​មាន​ច្រើន​ណាស់។ មិនតែប៉ុណ្ណោះ គ្រាន់តែKimberly ទៅមិនបានប៉ុន្មានថ្ងៃសោះMark ផុសដាក់ថាHome Alone ដែលហ្វេនអត់មិនបានអាណិតអាយដលរបស់ខ្លួននៅម្នាក់មិនដឹងធ្វើអ្វីពេលគ្មានមិត្តស្រីនៅក្បែរ។
Eriya