ទីបំផុតMo Amena បានបញ្ចប់ការសិក្សាហើយតែមិត្តសម្លាញ់Tangmoមិនបាននៅក្បែរខ្លួន!

តារាសម្តែង Mo Amena Pinit គឺជាមិត្តជិតស្និទ្ធម្នាក់ទៀតរបស់ Tangmo Nida ដែលបានមានមិត្តភាពជាច្រើនឆ្នាំមកហើយ។​ ត្រូវបានគេស្គាល់ថាជាមិត្តពិតប្រាកដរបស់Tangmo នៅពេលដែលមានរឿងភ្លាម Mo Amena ខិតខំដើររកមិត្តភក្ដិរបស់ខ្លួនទាំងថ្ងៃទាំងថ្ងៃយប់។  ថ្មីៗ​នេះ ម៉ូ អា​មេ​ណា បាន​បង្ហោះ​រូបភាព​ក្នុង​ឈុត​ដ៏​ស្រស់ស្អាត ជាមួយនឹងសារសោកសៅ Tag ឱ្យTangmo ដោយបញ្ជាក់ថា….ថ្ងៃទី 3 ខែមិនា Amena បានទទួលសញ្ញាប័ត្រអនុបណ្ឌិតនៅសាកលវិទ្យាល័យ Dhurakij Pundit ហើយ។

នាងក៏មានសេចក្ដីរីករាយណាស់ដែលបញ្ជប់ការសិក្សាបានសម្រេចដោយជោគជ័យ។ បញ្ជាក់ទៀតថា Tangmoគួរតែបានឃើញនាងពាក់រ៉ូបបញ្ជប់ការសិក្សា ហើយនិយាយអបអរសាទរ សូមកុំភ្លេចញញឹមអបអរនាង​ផងដែរ @melonp.official ។

Eriya​