សម្លៀកបំពាក់មួយឈុតរបស់JISOO សម្រាប់បង្ហាញខ្លួននៅប៉ារីសហ្វេសិនមើលទៅធម្មតាតែតម្លៃមិនបាច់និយាយទេ!

សម្រាប់សមាជិកដ៏ស្រស់ស្អាត Jisoo ក្រុម BLACKPINK ដែលជា Global Brand Ambassador នៃ DIOR ដែលជាម៉ាកល្បីលើពិភពលោក បានត្រូវបានគេអញ្ជើញចូលរួមក្នុងកម្មវិធី “Paris Fashion Week” ។ ក្នុងការចូលរួមនោះដែរ Jisoo បានទាក់ទាញអ្នកសារព័ត៌មាន និងអ្នកថតរូបជាច្រើនដែលចង់ថតរូបនាងអំឡុងពេលធ្វើដំណើរទៅចូលរួមកម្មវិធីបង្ហាញម៉ូត។ ទន្ទឹមនឹងនេះដែរ នាងក៏បានថតរូបជាមួយនឹងតារាហូលីវូដ និងបង្ហាញម៉ូតល្បីៗជាច្រើនរូបដែលមើលយ៉ាងណាក៏ឃើញថាសម្រស់របស់នាងមិនចាញ់អ្នកដទៃទៀតឡើយ។

សម្រាប់ឈុតរបស់ Jisoo ក្នុងកម្មវិធីនេះត្រូវបានinspire ដោយរ៉ូបដែលតារាសម្ដែងល្បីក្នុងទសវត្សរ៍ទី 90 Alicia Silverstone ពាក់ក្នុងរឿង “Clueless” ។ នាងបានពាក់រ៉ូបនោះពីលើវអាវពណ៌ស និងក្រវាត់ពណ៌ខ្មៅ ក្រោយមកនាងបានយកឈុតមកបិទបាំងមួយស្រទាប់ទៀតដែលមើលទៅដូចជាសុភាពរាបសារតែទាន់សម័យផងដែរ។ កាបូបដែលនាងយកទៅចូលរួមកម្មវិធីនោះគឺកាបូបម៉ាក Lady Dior តម្លៃកាបូបដែល Jisoo កាន់គឺ ៥០០០ដុល្លាជាងឯណោះ។
Eriya