ម្ដាយរបស់ Boy Pakorn ត្រៀមចិត្តទទួលកូនប្រសារស្រីFaye ចូលផ្ទះហើយ!

តារាប្រុសល្បីប្រចាំប៉ុស្តិ៍លេខ៣ Boy Pakorn ដែលពេលនេះកំពុងតែតាមស្នេហ៍បែបលក្ខណៈបើកជំហរ តារាស្រីវ័យក្មេងដែលទើបនឹងប្រលូកសិល្បៈ Faye-Ponpawee Neerasingh ដែលពេលនេះមានកំពុងតែមានភាពផ្អែមល្ហែមមិនតិចទេ។ ថ្មីៗនេះដែរ ម្ដាយរបស់Boy ក៏បានធ្វើការបង្ហើបប្រាប់ថាខ្លួនបានជួបជាមួយនឹងFaye បានម្តង ហើយក៏ស្រលាញ់ចូលចិត្តនាងមែនទែន។ គាត់ក៏បាននិយាយថាខ្លួនចង់បានFaye មកជាកូនប្រសារមកយូរហើយបន្ទាប់ពីបានជួបរួចមក។

បន្តិចទៀតនេះយើងប្រហែលជាឃើញវេលាដែលBoy និងFaye ភា្ជប់ចំណងគ្នាដោយស្របច្បាប់ជាក់ជាមិនខានមើលទៅ។ ហ្វេនក៏មានការអបអរទៅជាមួយហើយក៏សង្ឃឹមថា Boy និងFaye មានទំនាក់ទំនងកាន់តែរឹងមាំថែមទៀតហើយអាចប្រកាសថាជាគូស្នេហ៍ជាសាធារណៈបាន។