មេម៉ាយកូនសម្រស់គ្មានផ្ទឹម! Angelababy ចេញកម្រងរូបថតអបអរខួប៣៣ឆ្នាំរបស់ខ្លួនជាមួយនឹងឈុតទេពធីតា!

Angelababy គឺជាតារាសម្តែងស្រីជនជាតិចិនដើមកំណើតអាឡឺម៉ង់ កើតនៅថ្ងៃទី 28 ខែកុម្ភៈ ឆ្នាំ 1989 ដែលល្បីបំផុតនៅប្រទេសចិន ដោយនាងមិនត្រឹមតែមានការងារសម្ដែងប៉ុណ្ណោះនោះទេនាងក៏បានធ្វើការថតផ្សាយឃោសនារាប់ភ្លេច។ នាងបានចាប់ផ្តើមក្នុងវិស័យសិល្បៈតាំងពីនាងមានអាយុ 14 ឆ្នាំ ដោយ​ចុះ​កុងត្រា​ធ្វើ​ជា​តារា​បង្ហាញ​ម៉ូដ​ក្រោម​ការ​គ្រប់​គ្រង Style International Management Yang Ying។ ទោះបីជាឈ្មោះភាសាអង់គ្លេសរបស់នាងគឺ Angela ក៏ដោយក៏មនុស្សមួយចំនួនហៅនាងថា Baby ។ ចុងក្រោយបំផុតនៅក្នុង weibo Angelababy នាង​បាន​បញ្ចេញ​រូបថត​មួយ​ឈុត​ក្នុង​ពិធី​ខួប​កំណើត​គម្រប់​៣៣​ឆ្នាំ​របស់​នាង ដោយ​និយាយ​ថា​នាង​ទាំង​ស្អាត​ទាំង​ក្មេង។

ត្រលប់មកវិញនៅថ្ងៃទី 28 ខែមករា angelbaby និង Huang Xiaoming គូស្នេហ៍​មួយ​គូ​នេះ​បាន​បង្ហោះ​សារ​លើ​បណ្តាញ​សង្គម និង​បាន​ប្រកាស​ថា​បាន​បែក​គ្នា​ហើយ សម្រាប់កូនវិញគឺនាក់ទាំងពីរកំពុងតែចូលរួមចំណែកគ្នាចិញ្ចឹម។
Eriya