គូស្នេហ៍តារាជើងចាស់គូរបស់តួឯកប្រុសលោក Aum Atichart និងតួឯកស្រីនាង Nat Myria នៅតែផ្អែមល្ហែមនៅតែមានចំណងស្នេហ៍រឹងមាំទោះបីជាគ្មានកូនជាចំណងដៃក្រោយរៀបការយូរឆ្នាំក៏ដោយ។
ដោយគូស្នេហ៍តារាទាំងពីរបានមានទំនាក់ទំនងស្នេហានិងសម្រេចចិត្តរៀបការនឹងគ្នាក្នុងឆ្នាំ២០១៤ ទាំងគូក៏មានគម្រោងចង់បានកូនយូរហើយផងដែរ តែមកទល់នឹងពេលនេះក៏មិនទាន់សមបំណងនៅឡើយ។ យ៉ាងណាក្ដីចំណងស្នេហារបស់អ្នកទាំងពីរក៏នៅតែមានភាពផ្អែមល្ហែមយល់ចិត្តគ្នាគ្មានបញ្ហាអ្វីនោះឡើយ ថែមទាំងគូស្នេហ៍តារាដែលចូលចិត្តហាត់ប្រាណថែសុខភាពទាំងពីរនាក់។ ហើយបើទោះបីជាមិនទាន់មានកូនបង្កើតខ្លួនឯងក្ដី អ្នកទាំងពីរក៏បានទទួលចិញ្ចឹមកូនធម៌ម្នាក់ដែលជាកូនរបស់សាច់ញាតិ្ដទុកដូចជាកូនបង្កើតហើយផងដែរ។ ទោះមកមើលក្លីបវីដេអូលោក Aum បង្រៀន Nat លេងស្គី ទំនេរៗគូនេះធ្វើអ្វីខ្លះៗ៖
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ