សុខៗ Alex បង្ហោះរូបខ្លួននិងអតីតមិត្តស្រីToeyរំលឹករឿងអតីតកាលល្អដែលបង្កើតឡើងជាមួយគ្នា!

ក្រឡេកមើលពេលវេលារបស់ Alex-Toey តាមរយៈការបង្ហោះរំលឹករឿងក្នុងIGរបស់ Alex Rendel ដែលពួកបានក្លាយជាមិត្តភក្ដិសម្លាញ់នឹងគ្នាបន្ទាប់ពីបានបែកគ្នាក៏ដោយ ​។ បន្ទាប់ពីតួឯកស្រី Alex បានបង្ហោះរូបភាពជាមួយអតីតគូស្នេហ៍ Toey Jarinporn ដើម្បីផ្សព្វផ្សាយពីសកម្មភាពល្អៗដែលពួកគេបានធ្វើរួមគ្នាពីមុនមក។ គេក៏មានអ្នកគាំទ្រមួយចំនួនចូលមក Comment លើកទឹកចិត្ត ហើយ​ចង់​ឃើញ​គូ​ស្នេហ៍​ផ្សះផ្សា​គ្នា​ម្ដង​ទៀត។

ប៉ុន្តែ​អ្នកខ្លះទៀតក៏បញ្ជេញមតិថារឿងកន្លងហួសហើយឱ្យហួសទៅដោយម្នាក់ក៏នាំគ្នាMove on ហើយដែរ ណាមួយត្រូវគិតពីអារម្មណ៍របស់មិត្តស្រីបច្ចុប្បន្នរបស់Alexផង។ ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ ទាំង Alex-Toey មិន​បាន​ចេញ​មុខ​និយាយ​អ្វី​ឡើយ។ ថ្មីៗនេះ រូបភាពរបស់គូស្នេហ៍មួយគូត្រូវបានធ្វើសកម្មភាពសប្បុរសធម៌ជាមួយគ្នា ហើយពួកគេពេលនេះដែរក៏រក្សានូវពេលវេលាមិត្តភាពដ៏ល្អដែលរឹងមាំ។
Eriya