“ស្លាប់ហើយនៅទុកបញ្ហាអោយគេទៀត” សម្តីបែបនេះក៏និយាយចេញមករួចដែរ! មហាជនកាន់តែខឹង Gatick ក្រោយនាងហ៊ានពោលពាក្យបែបនេះ!

រឿងរ៉ាវក្នុងការស្លាប់របស់តារាស្រី Tangmo បាននឹងកំពុងក្តៅគគុកនៅក្នុងប្រទេសថៃ ព្រោះតែជុំវិញរឿងរ៉ាវនៃការស្លាប់នេះហាក់មានអាថ៍កំបាំងជាច្រើនពីក្រោយហេតុការណ៍នេះ។ មានមហាជនជាច្រើន ក៏ដូចជាមិត្តភក្តិរបស់តារាស្រីរូបនេះជាច្រើនបានខិតខំស្វែងរកភស្តុតាង និងចង់ស្វែងរកអោយឃើញការពិតថាការស្លាប់របស់ Tangmo ពិតជារឿងរអិលជើងធ្លាក់ទឹក ឬជារឿងឃាតកម្មមកលើរូបនាង។
ដោយឡែកមិត្តភក្តិរបស់ Tangmo ម្នាក់បានព្យាយាមទាក់ទងទៅសួរនាំរកការពិតពីអ្នកចាត់ការរបស់ Tangmo ហើយក៏ជាមិត្តភក្តិដែល Tangmo ស្រឡាញ់រាប់អានខ្លាំងផងដែរ និងជាជនដែលបានស្ថិតនៅក្នុងហេតុការណ៍នៃការស្លាប់របស់ Tangmo។
Anna បានព្យាយាមសួរនាំក៏ដូចជាអោយ Gatick ឆ្លើយការពិតថែមទាំងអោយនាងស្បថថែមទៀត ព្រោះតែមិត្តភក្តិស្លាប់ទាំងមូល Gatick ហាក់គ្មានអើលពើរអ្វី បង្ហាញអាកប្បកិរិយាព្រងើយ ថែមទាំងបោះសំដីថា “ហេតុអី Tangmo ស្លាប់ហើយនៅទុកបញ្ហាច្រើនអោយនាងបែបនេះទៀត។” Anna ក៏ដូចជាមហាជនជាច្រើនមានការខឹងយ៉ាងខ្លាំង និងហួសចិត្តចំពោះ Gatick ដែលជាមិត្តស្និតស្នាលរបស់ Tangmo និងជាអ្នកចាត់ការមួយរូប បែរជាអាចបោះសម្តីបែបនេះចេញមករួច៕

After Footer (Active) - damrei Mr1 Zone2