ទិញផ្ទះត្រៀមទុកចូលនៅហើយ! គូស្នេហ៍តារាកូរ៉េខាងត្បូងគូរបស់លោក Hyun Bin និងតារាស្រីនាង Son Ye-jin បានទិញ Apartment មួយកន្លែង ដែលជាកន្លែងដែលតំលៃផ្ទះខ្ពស់ថែមមានការតុបតែងប្រណិតនិងមានបរិយាកាសខាងក្រៅស្រស់បំព្រងពោពេញដោយធម្មជាតិផងដែរ។
គូនេះក៏ជាគូស្នេហ៍តារាមួយគូផងដែរ ដែលបានក្លាយជាគូស្នេហ៍ក្នុងជីវិតពិតហើយឈានដល់ការរៀបការ ក្រោយពីបានសម្ដែងរឿងរួមគ្នាជាតួឯកប្រុសស្រីរួមគ្នារួចមក។ ពីគូស្នេហ៍ក្នុងរឿងក្លាយជាស្វាមីភរិយាក្នុងជីវិតពិតធ្វើឲទាំងគូទទួលបានការគាំទ្រនិងអបអរសាទរជាខ្លាំងពីមិត្តអ្នកទស្សនា ហើយរឿងដែលទាំងគូធ្លាប់សម្ដែងរួមគ្នាក៏ជារឿងល្បីល្បាញមិនធម្មតាផងដែរនោះគឺរឿង Crash Landing on You។ ទាំងគូកំពុងត្រៀមពិធីមង្គលការនៅចុងខែមីនានោះហើយ និងបានទិញគេផ្ទះរួចរាល់ហើយផងដែរ ត្រៀមរើចូលមករស់នៅក្រោយរៀបការនេះតែម្ដង។ ផ្ទះដែលអ្នកទាំងពីរទិញគឺបែបជា Apartment ដែលមានតំលៃដល់ទៅ4,800 លានវ៉ុន តោះមកមើលទិដ្ឋភាពផ្ទះរៀបការរបស់គូស្នេហ៍ Hyun Bin និង Son Ye-jin ជាមួយរូបភាពខាងក្រោមនេះ៖
ប្រភព៖ tnnthailand
អត្ថបទដោយ៖ ស្រីល័ក្ខ