ភ្លើងស្នេហ៍ចាស់ឆេះវិញ? លេចរូបភាព Alex និង Toey ប្រាប់ថាមានចំណង់ចំណូលចិត្តដូចគ្នាជួយកាងារសង្គមជាមួយគ្នា!!
ឬភ្លើងស្នេហ៍ចាស់គូនេះនឹងឆេះវិញហើយ? អ្នកគាំទ្រនាំគ្នាសង្ស័យពីទំនាក់ទំនងរបស់អតីតគូស្នេហ៍តារាគូរបស់លោក Alex Alexander និងតារាស្រីនាង Toey Jarinporn ដែលចាប់ផ្ដើមមានភាពជិតស្និទ្ធនឹងគ្នាសារជាថ្មី បើទោះបីធ្លាប់ជាសង្សារចែកផ្លូវគ្នាក៏ដោយ។
ទាំងគូធ្លាប់ជាគូស្នេហ៍ផ្អែមល្ហែមល្អូកល្អើនមួយគូក្នុងសិល្បៈថៃ និងជាគូដែលទទួលបានការគាំទ្រពីមហាជនសសើរថាជាគូស្នេហ៍តារាចិត្តបុណ្យ ចូលចិត្តជួយកាងារសង្គមកាងារកុមារនិងព្រៃឈើរ។ តែក្រោយមកអ្នកទាំងពីរក៏បែកបាក់ចែកផ្លូវគ្នាទៅមានគូផ្សេងរៀងៗខ្លួន ពេលនេះស្រាប់តែគូនេះត្រលប់មកមានរូបជិតស្និទ្ធគ្នាម្ដងទៀតខណះដែលទាំងគូក៏កំពុងនៅលីវបែកពីសង្សារមុនហើយទើបធ្វើឲអ្នកគាំទ្រសង្ស័យថាឬគូនេះត្រលប់មកផ្ដើមស្នេហាជាថ្មី។ យ៉ាងណាក៏ដោយពេលនេះទាំងលោក Alex និង Toey មិនបាននិយាយពីទំនាក់ទំនងស្នេហានោះទេ តែទាំងគូបាននិយាយថាគឺជាមិត្តយល់ចិត្តដ៏ល្អនឹងគ្នា នឺងពេលនេះផ្ដោតលើកាងារដែលខ្លួនស្រលាញ់ ចុះទឹកចូលព្រៃជួយកាងារសង្គមនិងបរិស្ថានជាមួយគ្នា។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ