Kanchai សារភាពថាគ្រប់គ្នាៗកំពុងស្វែងរកអត្ថប្រយោជន៍ពីTangmoសូម្បីតែខ្លួនលោកផ្ទាល់ លើកលែងតែមិត្តប្រុសរបស់នាងតែម្នាក់គត់!

ពិធីករដ៏ល្បី Kanchai KammutPloy ដែលពេលនេះកំពុងតែធ្វើការបើកចំហរក្នុងការសម្ភាសន៍អ្នកដែលពាក់ព័ន្ធនឹងTangmo ទំាងដែលក្នុងនោះគឺមានមិត្តភក្ដិជិះទូកជាមួយគ្នា ព្រមទាំំងក្រុមគ្រួសាររបស់Tangmoផងដែរ។ ថ្ងៃនេះ រឿងមួយបានធើ្វឱ្យគេហួសចិត្តមែនទែនដែលធ្វើ​ឱ្យគេទ្រាំមិនបានរិះគន់ដល់ម្ដាយរបស់Tangmoដែលគិតតែពីរឿងលុយ មិនគិតពីអាយុជីវិតរបស់កូនខ្លួនឡើយ។

ទន្ទឹមនឹងនេះដែរ Kanchai បាននិយាយឌឺដងដល់អ្នកទាំំងនោះថាម្នាក់ៗទាមទារការចាប់អារម្មណ៍ ហើយព្យាយាមយកប្រយោជន៍ពីTangmo សូម្បីតែលោកផ្ទាល់ក៏មិនលើកលែងដែរ។ ប៉ុន្តែមានតែមនុស្សគត់ដែលស្រលាញ់និងគាំទ្រTangmo ពិតប្រាកដនោះគឺគ្មាននរណាក្រៅពីមិត្តប្រុសរបស់នាង Bird។ ដោយBird តែងតែនៅស្ងៀមស្ងាត់មិនបានចេញមុខចេញមាត់អ្វីឡើយព្រោះតែលោកជាមនុស្សល្អ និងជាមនុស្សតែម្នាក់គត់ដែលស្រលាញ់Tangmoពិតដោយស្ងាត់។

 Eriya