សមជាកូនសំណព្វរបស់Dior មែនមួយឈុតរបស់Kimberlyពីក្បាលដល់ចុងជើងតម្លៃមិនតិចទេ!

ជាកំពូលតារាមកពីប្រទេសថៃដំបូងគេបំផុតដែលបានចូលរួមកម្មវិធី “Paris Fashion Week”  Kimberly​ Anne Woltemes សម្រាប់ Pre-Fall 2022 ។ ហើយអ្វីដែលធ្វើឱ្យគេចាប់អារម្មណ៍ខ្លាំងបំផុត នោះគឺស្បែកជើងម៉ាកប្រណីត Dior ARCHADE BOOT ក្នុងតម្លៃ 2,150 ដុល្លារ ឬប្រហែល 70,096 បាតរបស់ Kimberly។ ទន្ទឹមនឹងនេះ Kimberly សម្ដែងការរំភើបចិត្តរបស់ក្នុងIG ថា“First time visiting the 30 Montaigne Dior boutique I could literally stay here all day.. @dior #dior30montaigne” ។

ក្នុងនោះដែរ នាងក៏មានន័យថាលើកដំបូងដែលបានមកទស្សនាកន្លែងបង្ហាញ 30Montaigne Dior ដោយនាងអាចនៅទីកន្លែងនោះមួយថ្ងៃពេញក៏បាន។ ហ្វេនសម្ដែងការពេញចិត្ត និងស្រលាញ់ទៅលើរូបរបស់នាង មិនតែប៉ុណ្ណោះក៏មានមោទនភាពដែលនាងបានបង្ហាញខ្លួននៅក្នុងទីតាំងហ្វេសិនដ៏ធំបែបអន្តរជាតិដែលពោរពេញដោយតារាល្បីៗ។

 Eriya