កំពូលតារាស្រី Nune និងKwan បោះពាក្យខ្លីៗឌឺដងមា្ដយរបស់Tangmo ត្រូវចិត្តអ្នកលេងអ៊ីណែតតែម្ដង!

បន្ទាប់ពីលោកស្រី Panida Siriyuthyothin ម្តាយរបស់តារាសម្ដែងTangmo Nida Pataraveerapong មកនិយាយពីបញ្ហាផ្សេងនៅក្នុងកម្មវិធីផ្សាយផ្ទាល់ដើម្បីបំភ្លឺរឿងនៃការស្លាប់របស់Tangmo។ ដោយរឿងនេះបានធ្វើឱ្យប្រជាជនទូទាំងប្រទេសមានការខឹងសម្បានឹងម្ដាយរបស់Tangmoដែលនិយាយថាមិត្តភក្ដិសម្លាញ់និងពិតប្រាកដរបស់Tangmoនិយាយស្ដីលាក់បាំងគួរឱ្យសង្ស័យ។ មិនតែប៉ុណ្ណោះ ព្រមទទួលការសុំទោសហើយបំភ្លេចរឿងប្ដឹងប្ដល់បើគេព្រមឱ្យលុយ៣០លានបាត។

រឿងមួយនេះបានធ្វើឱ្យតារាស្រីល្បីប្រចំាប្រទេសដូចជា Kwan Usamanee ក៏បង្ហោះសារដែលមានខ្លឹមសារថាមិនសមសោះដែលឱ្យមិត្តភក្ដិដែលខិតខំស្វែងរកយុត្តិធម៌ឱ្យកូនរបស់ខ្លួនចេញមកសុំទោសទាំងដែលមិនមានខុសអីសោះ! ចំណែកឯ Nune Woranuch បានបង្ហោះសារខ្លីក្នុងtwitterរបស់ខ្លួនដែលបានដាក់ថា “មនុស្ស” ដែលធ្វើឱ្យចាក់ទំលោះទៅដល់បេះដូងអ្នកលែងអ៊ីនធើណែត។
After Footer (Active) - damrei Mr1 Zone2
Eriya