បើកបង្ហាញមុខមាត់បងស្រីបង្កើត ពេជ្រ សោភា ៣នាក់រូបសម្រស់ខុសប្លែកគ្នាសឹងមិនគួរឲ្យជឿ!(មានរូបភាព)

​​តារាសម្ដែងស្រីល្បីឈ្មោះក្នុងផលិតកម្មរស្មីហង្សមាសអ្នកនាង ពេជ្រ សោភា តែងតែធ្វើឲ្យមហាជនជាច្រើនចាប់អារម្មណ៍ ថ្វីត្បិតតែបច្ចុប្បន្នអ្នកនាងមានវ័យកាន់តែច្រើនក៏ដោយ ក៏រូបសម្រស់នៅតែស្រស់ស្អាតនិងគួរឲ្យទាក់ទាញខ្លាំងដដែល។

យ៉ាងណាមិញថ្មីៗនេះ អ្នកនាងបានធ្វើឲ្យមហាជនជាច្រើនភ្ញាក់ផ្អើល បន្ទាប់ពីគ្រប់គ្នាបានឃើញអ្នកនាង បង្ហោះរូបភាពជាច្រើនសន្លឹកជាមួយនិងបងៗទាំងបីរបស់ខ្លួន នៅថ្ងៃកំណើតគាត់ ដោយបង្ហាញភាពរីករាយយ៉ាងខ្លាំង មើលទៅពិតជាមានសុភមង្គលខ្លាំងណាស់។

តែក្នុងនោះអ្វីដែលធ្វើឲ្យមហាជនចាប់អារម្មណ៍គឺ រូបសម្រស់របស់បងស្រីទាំងបីរបស់អ្នកនាង មើលទៅពិតជាស្រស់ស្អាត ប៉ុន្ដែមើលទៅទម្រង់មុខ និងសម្បុរខុសគ្នាសឹងមិនជឿថាអ្នកទាំងបីជាបងស្រីបង្កើតរបស់អ្នកនាង ពេជ្រ សោភា នោះទេ ពិតជាភ្ញាក់ផ្អើលខ្លាំងណាស់៕ តោះ! ចង់ជ្រាបច្បាស់ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖សុីវលី