កំសត់ជាងរឿងដែលធ្លាប់សម្ដែង! ជីវិតវ័យកុមារភាពរបស់ Tangmoo តស៊ូតែពីរនាក់ឪពុកកូន…

តារាសម្ដែងស្រីនាង Tangmoo Nida ពេលនេះបានបាត់បង់ជីវិតលាចាកលោកនេះហើយ​កាលពីថ្ងៃទី២៦ ខែកុម្ភះកន្លងទៅនេះ។ ការស្លាប់ភ្លាមៗរបស់នាងបានធ្វើឲមានការមន្ទិលសង្ស័យជាច្រើនពីសំណាក់អ្នកគាំទ្រនិងមហាជន បើទោះបីជាការសន្និដ្ឋានដំបូងបានឲដឹងថារូបនាងស្លាប់ដោយសារតែការធ្លាក់ពីលើទូកលង់ទឹកនៅទន្លេរចៅព្រះយ៉ា។

ការស៊ើបក្ដីរបស់ Tangmoo ក៏នៅតែបន្ដមកដល់ពេលនេះ និងធ្វើឲមានការស៊ើបប្រវត្ដិនាពេលកន្លងមករបស់នាងផងដែរ ក្រោយពីអ្នកម្ដាយបង្កើតរបស់នាងព្រមទទួលយកសំណងជាប្រាក់៣០លានបាត ពីបុរសពីរនាក់ដែលនៅកន្លែងកើតហេតុថ្ងៃដែល Tangmoo ធ្លាក់ទឹកស្លាប់។ ធ្វើឲមហាជនរិះគន់ម្ដាយ Tangmoo ជាខ្លាំងនិងចង់ដឹងពីទំនាក់ទំនងរបស់ Tangmoo និងម្ដាយតើពីមិត្តស្និទ្ធស្នាលគ្នាកម្រិតណាដែរ? ពេលនេះការពិតបានបើកកកាយហើយ Tangmoo និងម្ដាយមិនបានរស់នៅជាមួយគ្នាតាំងពីតូចនោះទេ ម្ដាយ Tangmoo និងលោកប៉ារបស់នាងបានលែងលះគ្នាតាំងពីនាងអាយុរបាន៣ឆ្នាំ។

After Footer (Active) - damrei Mr1 Zone2

ជីវិតវ័យកុមារភាពរបស់នាងមានឪពុកជាអ្នកមើលថែ កាលពី Tangmoo នៅក្មេងឪពុករបស់នាងនិងនាងបានចេញទៅជួលផ្ទះរស់នៅខាងក្រៅ ហើយឪពុករបស់នាងក៏ត្រូវចេញទៅធ្វើការ ទុកឲនាងនៅផ្ទះតែម្នាក់ឯងមើលអ្នកជិតខាងអាណិតជួយមើលថែ។ លុះដល់ Tangmoo ធំឡើងបានទៅប្រឡងផ្ដើមជីវិតចូលសិល្បៈសាងកេរ្ដិ៍ឈ្មោះ រូបនាងក៏បានទាក់ទងជាមួយម្ដាយឡើងវិញដោយឪពុកនាងក៏មិនហាមឃាត់នោះដែរ។ ទោះបីជាមិនស្និទ្ធដូចឪពុកតែ Tangmoo ក៏ស្រលាញ់អ្នកម្ដាយខ្លាំងផងដែរ​​ និងធ្លាប់ប្រាប់ថារូបនាងបានប្ដូរឈ្មោះ Nida ដើម្បីឲជួននឹងឈ្មោះម្ដាយថែមទៀតផង។

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ