នរណាមិនមើល! ម៉ូតសក់ខ្លីរបស់ Mai Davika មួយនេះ ស្រស់ស្អាតខ្លាំងណាស់!(មានរូបភាព)

ពិតណាស់បច្ចុប្បន្ននេះ ម៉ូតសក់ខ្លីកំពុងតែពេញនិយមសំរាប់មិត្តៗយុវវ័យជាច្រើន ពិសេសនោះគឺមានតារាល្បីៗជាច្រើនមិនថាក្នុងស្រុកឬក៏ក្រៅស្រុកនោះទេ បានផ្លាស់ប្ដូរមកលេងស្ទីលសក់ខ្លីបែបនេះជាច្រើន។

ជាក់ស្ដែងថ្មីៗនេះ តារាសម្ដែងថៃស្រីល្បីឈ្មោះកញ្ញា Mai Davika បានធ្វើឲ្យមហាជនជាច្រើនចាប់អារម្មណ៍ជាមួយ និងម៉ូតសក់ខ្លីរបស់នាង ពេលដែលនាងរៀបចំខ្លួនចូលកម្មវិធីមួយឈ្មោះថា «L’Oréal Paris» នរណាឃើញហើយក៏លាន់មាត់សរសើរថាស្រស់ស្អាតខ្លាំងគ្រប់គ្នាដែរ។

លើសពីនេះទៅទៀត តាមរយៈម៉ូតសក់ខ្លីមួយនេះ ក៏មានអ្នកគាំទ្រជាច្រើន និយាយថាពិតជាសុីនិងទម្រង់មុខរបស់នាងខ្លាំងណាស់ ជាហេតុធ្វើឲ្យមនុស្សជាច្រើនចង់តុបតែងខ្លួនបែបនេះដូចនាង៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖សុីវលី