VJ Ja Natthaweeranuch Thongmee ទម្លាយសារសន្ទនាចុងក្រោយដោយបានធ្វើការscreeshot សារចុងក្រោយរបស់ខ្លួនជាមួយនឹងTangmo។ បានធ្វើឱ្យគេសម្រក់ទឹកភ្នែកអានិត្យម្ដងទៀតនៅពេលដែលនាងបានបង្ហាញTangmo បានសរសេរនៅក្នុងសារថា “ខ្ញុំមិនចង់មានការលំបាកជាមួយនរណាម្នាក់ក្នុងជីវិតនេះ” ។ សារបន្ទាប់មកនាងក៏បញ្ជាក់ថា “ចង់រស់នៅដោយស្នាមញញឹម អរគុណសម្រាប់អ្វីគ្រប់យ៉ាងមានជារៀងរាល់ថ្ងៃ”។
មិត្តសម្លាញ់ម្នាក់ទៀតរបស់Tangmo បានប្រាប់ថាក្រោយពីលឺដំណឹងថាភ្លាមថាTangmoលាកចាកលោកដោយបែបនេះបានធ្វើឱ្យនាងខ្លោចចិត្តជាខ្លាំង។ នៅក្នុងសារនោះTangmoពិតជាចង់ចាប់ផ្ដើមជីវិតជាថ្មី តែជាអកុសលបែរមកជួបរឿងនេះគឺមានតែសូមឱ្យនាងបានទៅកាន់សុគត្តិភពជាមួយឪពុករបស់នាងតែប៉ុណ្ណោះ។