តារាសម្ដែងស្រីនាង Pat Napapa កាលពីក្រមុំមន្ដស្នេហ៍មានទៅធម្មតាអី មានអ្នកលួចស្រលាញ់ច្រើននាក់សុទ្ធតែជាតួឯកប្រុសល្បីៗ ថ្មីៗនេះមានអ្នកសារភាពប្រាប់ធ្លាប់លួចស្រលាញ់នាងយូរឆ្នាំហើយ។
ធ្វើឲអ្នកម្ដាយចាយរាងសម្រស់ចាំនាង Pat Napapa មុខរីកញញឹមស្រស់តែម្ដងហើយ ក្រោយពីដឹងរឿងមានតួឯកប្រុសមាឌធំរូបសង្ហារប្រាប់ថាពីមុនក៏ធ្លាប់លួចស្រលាញ់នាងផងដែរ។ ដោយតួឯកប្រុសរូបនោះក៏គឺតារាប្រុសលោក Great Warintorn អ្នកសម្ដែងប្រុសនិងជាកូនថៅកែលក់មាសមានទ្រព្យស្ដុកស្ដម្ភ។ រូបលោកបាននិយាយក្នុងកម្មវិធីមួយផងដែរថា កាលពីមុនពេលដែល Pat Napapa រៀបការ ទាំងគូធ្លាប់រួមកាងារជាមួយគ្នារូបលោកក៏ធ្លាប់លួចពេញចិត្តនឹង Pat Napapa ផងដែរ តែពេលនោះមិនបានសារភាព ពេលនេះគឺជាមិត្តភក្ដិក្នុងសិល្បៈដ៏ល្អនឹងគ្នា។ ធ្វើឲតារាស្រីនាង Pat Napapa ដឹងហើយក៏បន្ទោសផងដែរថា ម៉េចបានត្រឹមលួចស្រលាញ់មិនមិនប្រាប់មកពេលនោះ ពេលនេះនាងកូនមួយបាត់ គិតទៅម៉ែPatមន្ដស្នេហ៍មិនធម្មតានោះទេ។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ