តួឯកប្រុស Nadech មកបង្ហាញផ្ទះថ្មីសង់ជិតរួចហើយ ម្ដងនេះធ្វើឲធំស្កឹមស្កៃឬទុកក្រោយរៀបការ?

ផ្ទះថ្មីរបស់ Nadech ជិតហើយមួយខ្នងទៀតហើយ! តារាសម្ដែងប្រុសល្បីឈ្មោះក្នុងរឿងភាគថៃតួឯកប្រុសលោក Nadech Kugimiya ថ្មីៗនេះបានបង្ហោះរូបភាពរបស់ខ្លួនជាមួយអ្នកម្ដាយក្នុងថ្ងៃសម្រាកនៅផ្ទះ ព្រមទាំងបង្ហាញទិដ្ឋភាពគេហដ្ឋានសង់ថ្មី ដែលជាផ្ទះថ្មីរបស់លោកផ្ទាល់តែម្ដង។

ដោយលោក Nadech មុននេះក៏មានផ្ទះមួយខ្នងហើយតែជាផ្ទះចាស់សង់ឲក្រុមគ្រួសារមានឪពុកម្ដាយនិងប្អូនប្រុសរស់នៅ ពេលនេះរូបលោកបានសន្សំប្រាក់ធ្វើគេហដ្ឋានមួយខ្នងថ្ងៃស្រឡាងបន្ថែមទៀត ធ្វើឲស្អាតឲប្រណិតធំស្កឹមស្កៃលើសមុន។ ធ្វើឲអ្នកគាំទ្រឃើញទិដ្ឋភាពផ្ទះថ្មីសង់ជិតរួចនេះហើយ ក៏ដាក់ជាសំណួរសួររូបលោក Nadech ​វិញថា ឬផ្ទះមួយខ្នងនេះសង់សម្រាប់រស់នៅក្រោយរៀបការ? ហើយកូនក្រមុំជាអ្នកណានោះគឺមិនបាច់ឆ្ងល់នោះទេ ពិតជាដៃគូតារាសម្ដែងស្រលាញ់គ្នាផ្អែមល្ហែមយួរឆ្នាំតួឯកស្រីនាង Yaya Urassaya ហើយ។ ទោះជាមានពាក្យចចាមអារ៉ាមបែបនេះតែលោក Nadech មិនទាន់ឆ្លើយថាយ៉ាងណាទេ តែសម្រុកសង់ផ្ទះថ្មីនេះឲរួចរាល់និងចាប់ផ្ដើមធ្វើការតុបតែងលម្អរទាំងសួនច្បារនិងបរិស្ថានជុំវិញថែមទៀត។

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ