ថ្មីៗនេះតារាសម្ដែងថៃស្រីកញ្ញា Pimtdao បានបង្ហាញទំនាក់ទំនងស្នេហារវាងនាងនិងតារាសម្ដែងថៃប្រុសលោក Porshe យ៉ាងផ្អែមល្ហែមជាមួយនិងគ្នា ធ្វើឲ្យមហាជនជាច្រើនរំភើបចិត្តនិងច្រណែននិងនាងខ្លាំងណាស់។
យ៉ាងណាមិញថ្វីត្បិតតែពេលនេះ Pimtdao កំពុងតែមានស្នេហាយ៉ាងស្អិតរមួតជាមួយនិង Porshe ក៏ដោយ តែក្នុងនោះ Pimtdao បានរៀបរាប់ពីប្រវត្តិទំនាក់ទំនងស្នេហារវាងនាងនិងអតីតមិត្តប្រុស ដែលជាតួឯកប្រុសសម្ដែងរឿងជាមួយគ្នា រយៈពេលជិត២ឆ្នាំ។
ក្នុងនោះនាងបានឆ្លងកាត់រឿងរ៉ាវទឹកភ្នែកជាច្រើន ក្នុងពេលដែលនាងទាក់ទងគ្នា អតីតមិត្តប្រុសនាងមិនព្រមបើកចំហរស្នេហាជាសាធារណៈនោះទេ ដោយស្រលាញ់គ្នាបែបលាក់បាំង ធ្វើឲ្យនាងពិបាកចិត្តរហូតស្រក់ទម្ងន់អស់៨គីឡូទៀតផង។
លើសពីនេះទៅទៀតថ្ងៃមួយនាងត្រូវសម្រាកនៅមន្ទីរពេទ្យចំនួន៤ថ្ងៃ តែអតីតមិត្តប្រុសនាងមិនបានមកមើលនាងនោះទេ ព្រោះខ្លាចគេចាប់បានថាពួកគេមានទំនាក់ទំនងនិងគ្នា ហើយក្រោយមកនាងក៏ទ្រាំលែងបាន ក៏សម្រេចចិត្តចែកផ្លូវគ្នា តែក៏ធ្លាប់ត្រលប់ត្រូវគ្នាម្ដងទៀតដែរ តែមិននឹកស្មានថា អតីតមិត្តប្រុសនាងកាន់តែធ្វើឲ្យនាងឈឺចាប់លើសដើម ព្រោះគេបានលួចមានអ្នកថ្មីរហូត ហើយពេលនោះនាងក៏សុំបែកគ្នាវិញទៅ។
ពិតណាស់ក្រោយពេលដែល Pimtdao រៀបរាប់ប្រវត្តិស្នេហារវាងខ្លួននិងអតីតមិត្តប្រុស ពិតជាធ្វើឲ្យមហាជនជាច្រើនអាណិតនាងខ្លាំងណាស់ តែយ៉ាងណាមិញ ពេលនេះនាងបានជួយបុរសយល់ចិត្តហើយក៏កំពុងស្រលាញ់គ្នាយ៉ាងផ្អែមល្ហែមនិងមិនបានអ្វីលាក់បាំងដែរ៕
អត្ថបទដោយ៖សុីវលី