ឃើញរូបគំនូរទេពធីតាTangmo របស់កូនស្រី Por ហើយទប់ទឹកភ្នែកមិនជាប់!

ជារឿងដែលធ្វើឲ្យមហាជនជាច្រើនរំជួលចិត្តជាខ្លាំង នៅពេលដែលបានលឺដំណឹងមរណភាពរបស់តារាសម្តែងស្រី Tangmo បន្ទាប់ពីធ្លាក់ពីលើទូកល្បឿនលឿននៅទន្លេចៅប្រាយ៉ា។ ប៉ុន្តែ​មន្ត្រីស៊ើបអង្កេត​នៅ​តែ​ព្យាយាម​ស្វែង​រក​ភស្តុតាង​ថា​មាន​អ្វី​កើត​ឡើង​ចំពោះ​នាង​មុន​ពេលមានរឿងក្ដីនេះកើតឡើង។ ក្នុងចំណោមវិស័យសិល្បៈ និងមហាជនទូទាំងប្រទេសដែលយំសោកចំពោះTangmo ក្នុងនោះដែរគេក៏ចាប់អារម្មណ៍ខ្លាំងនៅពេលដែល Bow vanda ដែលជាភរិយារបស់អតីតតារាដែលបានបាត់បង់ជីវិតទៅដោយជំងឺគ្រុនឈាមPor Sahawong ។

After Footer (Active) - damrei Mr1 Zone2
ថ្មីៗនេះ Bow បានបង្ហោះរូបភាពកូនស្រី ណង ម៉ាលី ដែលបានគូររូបកាន់ទុក្ខបងស្រីTangmo ដែលនាងបានដាក់ស្លាបពីរនៅពីក្រោយខ្នងធ្វើឱ្យនាងមើលទៅដូចជាទេពអក្សរ ។ អ្នកគាំទ្រក៏បាននាំគ្នាចូលចិត្ត និងសរសើរពីភាពឆ្លាតវ័យ ប៉ិនប្រសព្វរបស់ណង ម៉ាលី ផងដែរ។
Eriya