នាងយ៉ែមក្នុងរឿងបុព្វេរសន្និវាស លង់ស្វាមីជាខ្លាំងសុំបង្ហោះរូបស្វាមីនៅវ័យកុមារភាពអ្នកណាក៏ថាស្អាតដែរ!!

ការហើយរឹតស្វីតរឹតផ្អែមល្ហែម! នាងយ៉ែមអ្នកបម្រើស្រីក្នុងរឿងបុព្វេរសន្និវាស សុំបង្អួតស្វាមីក្នុងវ័យកុមារភាព សង្ហារតាំងពីក្មេងមកទល់បច្ចុប្បន្ន។

ដោយតារាស្រីនាងយ៉ែមមានឈ្មោះពិតហៅថា Noon Ramida ជាអ្នកសម្ដែងស្រី ល្បីឈ្មោះទោះមិនលេងជាតួឯក​ តែជាតារាសម្ដែងឆ្នើមមួយរូបដែលសម្ដែងសមតួអង្គទាក់ចិត្តអ្នកទស្សនា និងមានគូស្នេហ៍ជាតួឯកប្រុសក្នុងជីវិតពិតថែមទៀតផង។ ស្វាមីរបស់តារាស្រីនាង Noon ក៏គឺតារាប្រុសលោក Louis Scott ថ្មីៗនេះដល់ថ្ងៃកំណើតស្វាមីគម្រប់អាយុរ៤០ឆ្នាំ តារាស្រីនាង Noon ក៏យករូបចាស់ៗមកបង្ហោះជូនពរស្វាមី ប្រាប់ថារូបនាងមានមោទនះភាពចំពោះស្វាមី ដែលធំឡើងយ៉ាងល្អ ហើយប្រាប់ថានឹងមិនបោះបង់គ្នាទោះជួបបញ្ហាអ្វីក៏ដោយក៏តស៊ូជាមួយគ្នាជានិច្ច។ ក្រោយឃើញរូបលោក Louis ដែល Noon បានបង្ហោះហើយមានអ្នកគាំទ្រនិងមិត្តភក្ដិក្នុងសិល្បៈជាច្រើនបានមកជូនពរថ្ងៃកំណើតព្រមទាំងនាំគ្នានិយាយថា លោក Louis ពីមុនក៏ស្អាតមិនធម្មតាដែលឃើញហើយលង់តែម្ដង។

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ