បង្វែរមកមើលគូសម្ដែងក្នុងរឿងប្រុសស្រលាញ់ប្រុសដូចគ្នាល្បីបំផុតនៅប្រទេសថៃសម្រាប់លោក BBillkin Putthipong Assaratanakulនិង PP Krit Amnuaydechakorn ជាតារាសម្ដែងល្បីពីរដួងក្នុងរឿងភាគ Y ដែលល្បីដូចជា “I told sunset about you” ដែល BBillkin ដើរតួជា Tae ចំណែក PP Krit ដើរតួជា Oh Aew ។
ថ្មីៗនេះក្នុងកម្មវិធី 3 Saab បានអញ្ជើញ PP Krit ឲ្យចូលរួមក្នុងកម្មវិធីដែលពិធីករ Kanchai បានសួរត្រង់ៗពីទំនាក់ទំនងរបស់PP និងBbillkin។ដោយ Bbillkin បាននិយាយនៅក្នុងបទសម្ភាសន៍មួយថា អ្នកទាំងពីរមិនដូចជាមិត្តភក្តិ ប៉ុន្តែដូចជាគ្រួសារច្រើនជាង។
ពិធីករក៏បានសួរនាំទៀតថា PP Krit នៅsingle ឬយ៉ាងណា? PP តបវិញថាអាចនិយាយមុខកាមេរ៉ាបានថានៅsingle មែនទែន ហើយបើមានមិត្តប្រុសវិញគឺត្រូវតែសួរឪពុកម្ដាយជាមុនសិន។