មិននឹកស្មានសោះអតីតស្វាមីតារាថៃស្រី Selina លួចចាប់យកកូនស្រីដែលនាងខំថែតាំងពីក្នុងផ្ទៃ!

ប្រិយមិត្តមួយចំនួនប្រាកដជាជ្រាបហើយថាតារាសម្ដែងថៃស្រីកូនកាត់អ្នកនាង Selina ត្រូវមានអតីតស្វាមីរបស់ចាកចោលតាំងពីពេលដែលនាងកំពុងតែពរពោះកូនក្នុងផ្ទៃបានជាង២ខែ ដោយសារតែការរស់នៅមិនចុះសម្រុងនិងគ្នា។

យ៉ាងណាមិញបើគិតមកទល់ពេលនេះ អ្នកនាង Selina បានពុះពារ បង្កើតកូនរបស់ខ្លួន និងចិញ្ចឹមបីបាច់ថែរក្សាមករយៈពេលជិត២ឆ្នាំហើយ តែអ្វីដែលមិននឹកស្មាន ស្រាប់តែកាលពីពេលថ្មីៗនេះ អតីតស្វាមីរបស់នាងបានចេញមុខទាមទារយកកូនទៅចិញ្ចឹម ហើយក៏បានឲ្យអង្គរក្សរបស់ខ្លួនចាប់យកកូនស្រីទៅ និងបានប្រើពាក្យគំរាមទៅនាងថែមទៀតផង។

ពិតណាស់ក្រោយពេលមានរឿងបែបនេះកើតឡើង តារាស្រី Selina ក៏មានដាក់ពាក្យបណ្ដឹងចំពោះអតីតស្វាមីខ្លួន ដែលបានចាប់យកកូនស្រីខ្លួនដោយមិនមានការអនុញ្ញាត្ត ហើយក្នុងនោះនាងក៏ដាក់ពាក្យបណ្ដឹងទាមទារកូនស្រីមកចិញ្ចឹមតែម្នាក់ឯងផងដែរ៕

អត្ថបទដោយ៖សុីវលី