អាយុកាន់តែច្រើនមុខកាន់តែក្មេង Aum Patcharapa បង្ហាញរូបរាងថ្មីដែលស្រស់ស្អាតគ្មានផ្ទឹម!

ប្រឡូកក្នុងវិស័យនេះយូរហើយ បន្សល់ទុកស្នាដៃល្អៗរាប់មិនអស់ សម្រាប់តួឯកស្រី Aum Patcharapa ថ្វីត្បិតតែឈានចូលវ័យសែជាងក៏ដោយ ក៏នាងនៅតែរក្សាសម្រស់ស្រស់គ្មានផ្ទឹមរបស់នាងនៅដដែល។ មិនថាទាក់ទងនឹងរឿងអ្វីនោះទេក៏មានគេចាប់អារម្មណ៍ទោះបី ជីវិតផ្ទាល់ខ្លួន​​​ ការងារឬរឿងស្នេហា​របស់​Aum ដែលសក្តិសមជាតារាលំដាប់លេខមួយក្នុងប្រទេស។

ថ្មីៗនេះគេក៏ឃើញ Aum មកជាមួយរូបរាងថ្មី ស្អាតប្លែកភ្នែក!! ក្នុងឈុតសម្លៀកបំពាក់តឹងណែន បញ្ចេញសាច់សខ្ចី រាងមិនប្រែប្រួល ស័ក្តិសមជាមួយម៉ូដសក់ ការតុបតែងមុខ។ សូម្បីតែមិត្តភ័ក្តិជិតស្និទ្ធដែលជាតារាដូចគ្នានោះ ក៏បញ្ចេញមតិថា ចូលចិត្តរូបរាងនេះ ដូចតុក្កតាគួរឲ្យស្រលាញ់។ ហ្វេនក៏ចេញមុខមកចូលcommentនិងlike រូបរបស់នាងដោយនាំគ្នានៅតែសរសើរមិនដាច់ពីវិធីថែសម្រស់របស់នាង។​
Eriya